Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កូរ៉េខាងត្បូង​លោក មូ​ន លោក Joe Biden បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ចំពោះ​សម្ព័ន្ធមិត្ត​និង​ឧបទ្វីប​ដោយ​សន្តិភាព​

spot_img

​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អ៊ី​ន (Moon Jae-in) និង​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ថ្មី លោក ចូ បៃ​ដិ​ន (oe Biden) បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ចំពោះ​សម្ព័ន្ធមិត្ត​នៃ​ប្រទេស​ទាំងពីរ​និង​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិភាព​ក្នុងអំឡុង​ការហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (១២ វិច្ឆិកា​) ។​

​នៅក្នុង​ការសន្ទនា​លើកដំបូង​របស់​ពួកគេ​ចាប់តាំងពី​ការ​ឈ្នះឆ្នោត​របស់លោក​បេ​ដិ​ន លោក​មូ​ន​ក៏បាន​និយាយ​ផងដែរ​ថា លោក​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​អាមេរិក​ដែល​កំពុង​ចូលមក​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ពិភពលោក​ដែល​រួមមាន​ជំងឺ​កូ​វីដ​១៩ និង​ការ​បម្រែបម្រួល​អាកាសធាតុ​។​

​ការអំពាវនាវ​នេះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​កូរ៉េខាងត្បូង លោក​កាង​ក្វុ​ង​វ៉ា​(Kang Kyung-wha ) បាន​ជួប​ជាមួយ​សម្ព័ន្ធមិត្ត​ប៊ី​ដិ​ន​ជាច្រើន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់ និង​បាន​ស្នើសុំ​ឱ្យដល់​រដ្ឋបាល​របស់ ប៉ៃ​ដិ​ន​ដើម្បី​បើក​កិច្ចពិភាក្សា​លើ​នុយក្លេអ៊ែរ​ឡើងវិញ​ជាមួយ​កូរ៉េខាងជើង​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន បាន​ប្តេជ្ញា​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅឯ​កិច្ចប្រជុំ​កំពូល​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​ការរីកចម្រើន​តិចតួច​ត្រូវបាន​ធ្វើឡើង​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី ២ របស់​ពួកគេ​និង​កិច្ចចរចា​ថ្នាក់​ការងារ​បាន​ដួលរលំ​កាលពី​ឆ្នាំមុន​។​

​រដ្ឋបាល​របស់លោក​មូ​ន​កំពុង​សង្ឃឹមលើ​ការចាប់ផ្តើម​ឡើងវិញ​នៃ​ការចរចា ដែល​អាចជួយ​សម្រួល​ដ​ល់​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ឧបទ្វីប​កូរ៉េ​។ ផែនការ​នេះ​ត្រូវបាន​រារាំង​ដោយ​ទណ្ឌកម្ម​អន្តរជាតិ ដែល​បានដាក់​លើ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​។​

​សេត​វិមាន​ប្រធានាធិបតី​បាន​និយាយថា​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់ខ្លួន​ក៏បាន​រៀបចំ​ការប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពិនិត្យមើល​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​។ ក្រុមប្រឹក្សា​ក៏បាន​ពិភាក្សា​ពី​វិធី​ដើម្បី​ជំរុញ​សម្ព័ន្ធមិត្ត​អាមេរិក – កូរ៉េខាងត្បូង និង​សម្រេចបាន​នូវ​សន្តិភាព​និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​នេះ​៕
ប្រភព​៖ រ៉​យ​ទ័​រ
​ដោយ​៖CEN​

spot_img
×