Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អេ​ម​រុ រ៉ា​យស៍​និង​សហគមន៍​កសិកម្ម​ចំនួន​១៥​សហគមន៍ នៅ​ខេត្តព្រះវិហារ បើក​កិច្ចប្រជុំ​ចរចារ​តម្លៃ​គោល​ស្រូវ​សរីរាង្គ​

spot_img

​ខេត្តព្រះវិហារ ៖ ក្រុមហ៊ុន​អេ​ម​រុ រ៉ា​យស៍ និង​តំណាង​សហគមន៍​កសិកម្ម​ទាំង​១៥ នៅ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​អង្គា​រ៍​កន្លងទៅនេះ បាន​ជួបចរចា​តម្លៃ​គោល​ស្រូវ​សរីរាង្គ ដែល​ភាគី​ទាំង​ពីរបាន​ចុះកិច្ចសន្យា​កាលពី​ដើមរដូវ​។

​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ គ្រោង​នឹង​ទិញស្រូវ​សរីរាង្គ​ប្រភេទ​ផ្ការំដួល និង​ប្រភេទ​អង្ក​រស ក្នុង​បរិមាណ​ប្រហែល​១៥ ០០០​តោន ហើយ​ក្រុមហ៊ុន អេ​ម​រុ​រ៉ា​យស៍ បានផ្តល់​តម្លៃ​ពិសេស​ដល់​កសិករ ដែល​ដាំ​ដុះ​ស្រូវ​សរីរាង្គ ដែល​ពួកគាត់​ទទួលបាន​តម្លៃបន្ថែម ពី​១៥%​ទៅ​៣០% ឬ​យ៉ាងតិច ចន្លោះ​ពី ១៧០ ទៅ​២៥០​រៀល​ក្នុង​១​គីឡូក្រាម ពីលើ​តម្លៃ​ទីផ្សារ​ស្រូវ​ក្នុង​តំបន់​ដែល​ឈ្មួញ​បាន​ទិញ ដែល​ច្រើនជាង​ចំណូល​ទទួលបាន​ពី​ការផលិត​ស្រូវ​ធម្មតា​។​

​ការចរចា​តម្លៃ​គោល​ស្រូវ​សរីរាង្គ​នេះ ទទួលបាន​ការសម្របសម្រួល​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ ជាមួយនឹង​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ ដែលជា​ដៃគូ​សហការ​របស់​អេ​ម​រុ​រ៉ា​យស៍ ក្នុង​ការទទួល​ទិញស្រូវ​សរីរាង្គ​ពី​បងប្អូន​ប្រជាកសិករ​នៅក្នុង​សហគមន៍ ទៅតាម​កិច្ចសន្យា​កសិកម្ម​ដែល​បាន​ព្រមព្រៀងគ្នា​។
​ជា​លទ្ធផល ខាង​ក្រុមហ៊ុន និង​ខាង​សហគមន៍ បាន​ឯកភាពគ្នា និង​កំណត់​កាលបរិច្ឆេទ​ការទិញ​លក់​ចាប់ពី​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ​តទៅ​។
​គួរ​បញ្ជាក់ថា សហគមន៍​ដែល​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន មិន​ត្រឹមតែ​ទទួលបាន​នូវ​និរន្តរភាព​ទីផ្សារ និង​ចំណូល​នោះទេ តែ​ពួកគាត់​ថែមទាំង​អាច​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​ពី​ក្រុមហ៊ុន លើ​ជំនាញ​ទន់​ផ្សេងៗ និង​ការអនុវត្ត​ជាក់ស្តែង ទាក់ទង​ទៅនឹង ស្តង់ដារ​សរីរាង្គ ប្រព័ន្ធ​សវនកម្ម​ផ្ទៃក្នុង បច្ចេកទេស​ដាំ​ដុះ ការធ្វើផែនការ​ទិញ​ល​ក់ សហគ្រិនភាព គោល​គំនិត​អាជីវកម្ម ការកត់ត្រា​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ជាដើម​។

​គម្រោង​ស្រូវ​សរីរាង្គ​របស់​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ បានចាប់ផ្តើម​នៅ​ខេត្តព្រះវិហារ តាំងពី​ឆ្នាំ​២០១៤ ដែល​ដំបូង​ឡើយ​មានការ​ចូលរួម​ពី​សហគមន៍​ចំនួន​៨ ហើយ​គិត​មកទល់​ឆ្នាំ​២០២០​នេះ នៅ​ខេត្តព្រះវិហារ មាន​សហគមន៍​ចំនួន​២២ ហើយ​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​។

​ការចុះកិច្ចសន្យា​កសិកម្ម​ជាមួយនឹង​សហគមន៍ នឹង​ជួយ​ធានាបាន​នូវ​គុណភាព​ស្តង់ដារ និង​ទីផ្សារ សម្រាប់​សហគមន៍ ក៏ដូចជា​ក្រុមហ៊ុន​ផ្ទាល់ ក្នុងនោះ ផលិតផល​កសិកម្មសរីរាង្គ​រ​របស់​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ មានការ​ទទួលបាន នូវ​ការបញ្ជាក់​គុណភាព​ស្តង់ដារ​សរីរាង្គ EU / NOP ជាដើម​៕
​ដោយ​៖CEN


spot_img
×