Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ដោះស្រាយ​បណ្តឹង​ពលរដ្ឋ​១៣​គ្រួសារ ប្តឹង​ឈ្មោះ​ពេជ្រ ធឿន​ហៅ​សា​មិត្ត វីរ​: ដែល​អះអាង​ថា​ជា​ទីប្រឹក្សា​សម្តេច​

spot_img

បន្ទាយ​មានជ៏យ ៖ មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​ស៊ីវិល​និង​កងកម្លាំង​ជំនាញ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​លើកយក​មក​ដោះស្រាយ​ម្តងទៀត​នូវ​បណ្តឹង​របស់​ពលរដ្ឋ​ចំនួន​១៣​គ្រួសារ ដែល​បាន​ប្តឹង​ឈ្មោះ ពេជ្រ ធឿន​ហៅ សា​មិត្ត វីរ​: ដែល​អួតអាង​ថា ជា​ទីប្រឹក្សា​សម្តេច និង​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​កាលពី​ខែ​មករា កន្លងមក​។​

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​-​ប្រធាន​គណកម្មការ​ខេត្ត​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត លោក​មួ​ង វិបុល អនុប្រធាន​មន្ទិរ​រៀបចំ​ដែនដី នគរោបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត លោក កែវ តារា​រស្មី នាយក​ទីចាត់ការ​អន្តរ​វិស័យ​ខេត្ត​បាន​ដឹកនាំ​ប្រជុំ​ដោះស្រាយ​បណ្តឹង​ដីធ្លី​នោះ​នា​សាលាខេត្ត​។​

សូមបញ្ជាក់​ថា គណកម្មការ​ជំនាញ​នៃ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​បណ្តឹង​ពលរដ្ឋ​១៣​គ្រួសារ តំណាង​ដោយ​ឈ្មោះ​ទឹម សុខ​គី ដែល​បាន​ប្តឹង​ពី​ឈ្មោះ ពេជ្រ ធឿន​ហៅ​សា​មិត្ត វីរ​: បាន​ឈូស​ឆាយ​រំលោភ​ចូល​ដី​ពួកគាត់​១៣​គ្រួសារ​លើ​ដី​ទំហំ​៤.៥០០​ម៉ែត្រក្រឡា កាលពី​ថ្ងៃ​ទី​១៩​មករា​ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។

ពលរដ្ឋ​សំអាងថា​ដី​នោះ​ពួក​ខ្លួន​ទិញ​ពី​ឈ្មោះ​ជុន ម៉ៅ ជាមួយនឹង​ឯកសារ​គតិយុត្តិ​ត្រឹមត្រូវ​។​ ប៉ុន្តែ​យោង​ការបញ្ជាក់​ពី​មេភូមិ​ផ្សារកណ្តាល មន្ត្រី​និង​អ្នកពាក់ព័ន្ធ​អោយដឹងថា ករណី​ដី​ពលរដ្ឋ​១៣​គ្រួសារ​ដែល​ថា ទិញ​ពី​ឈ្មោះ​ជុន ម៉ៅ នោះ មិន​ពាក់ព័ន្ធ​ពេជ្រ ធឿន​ហៅ សាមីត្ត វីរ​: ឡើយ​។ ដី​ឈ្មោះ​ជុន ម៉ៅ នោះ​ដាច់ដោយឡែក​ពី​គ្នា​នឹង​ដី​របស់​ឈ្មោះ​ពេជ្រ ធឿន ។

ឯ​ដី​របស់​ពេជ្រ ធឿន មាន​វិវាទ​ជាមួយ​ឈ្មោះ ខៀវ ស៊ី​ណាត អ្នក​ផ្សេង​ទៀត ហើយ​បាន​ប្តឹងទៅ​តុលាការ​ទាំង​៣​ថ្នាក់ ហើយក៏​បាន​ការចេញ​សាលក្រម​និង​សាលដីកា​បន្ត​បន្តបន្ទាប់​ដែរ​។​

ទោះយ៉ាងណា ម្ចាស់​ដើមបណ្តឹង​និង​ចុង​ចម្លើយ​ទាំង​មក​ចូលរួម​ប្រជុំ​ដោះស្រាយ ទាំង​មិន​មក ក៏​ត្រូវបាន​គេ​អះអាងថា ដីធ្លី​ពួកគាត់​មាន​លិខិតស្នាម​បញ្ជាក់​និង​កំណត់ហេតុ​វាស់វែង​ដោយ​មន្ត្រូី​អាជ្ញាធរ​ដែនដី មន្ត្រូី​ជំនាញ​ភូមិបាល​ក្រុង​ជា​សំអាង​នូវ​ភាពស្របច្បាប់​នៃ​ការកាន់កាប់​។​

ប៉ុន្តែ​នៅពេល​ប្រធាន​អង្គប្រជុំ គឺ​លោក លី សារី បាន​សួរ​និង​អោយ​មន្ត្រី​និង​ពលរដ្ឋ​ដែល​មាន​វិវាទ​បំភ្លឺ ពួកគេ​ឆ្លើយ​រតាក់រ​តុ​ប មិន​ច្បាស់លាស់​ឡើយ​។​ដូច​ជា​ថា ការ​វាស់​ដីធ្លី​នោះ គ្មាន​មូលដ្ឋាន​គតិយុត្តិ​និង​សមស្រប​តាម​បច្ចេកទេស​ឡើយ​។​

ដូច្នេះ​ភាពមិនប្រក្រតី​នេះ បង្ក​ជា​ឧបសគ្គ​ដល់​ដំណោះស្រាយ​វិវាទ​ដីធ្លី​នេះ​។ ហើយ ករណី​មាន​ឈ្មោះ ពេជ្រ ធឿន​ហៅ​សា​មិត្ត វីរ​: ដែល​អួតអាង​ថា​ជា​ទីប្រឹក្សា​ឬ​ជំនួយការ​ខ្យល់​របស់​សម្តេច ហើយ​ទៅ​កាង​ឬ​រំលោភ​បំពាន​លើ​ដីធ្លី​ដូចជា​ឈួសឆាយ ដាំ​បង្គោលរបង​ទៀត​នោះ វា​រឹងរឹតតែ​បង្ក​ភាពស្មុគ្រស្មាញ​។ ប៉ុន្តែ ករណី​នេះ​អាច​ធូរស្រាល​បន្តិច​វិញ​ដែរ ក្រោយ​ការអះអាង​ថា សមត្ថកិច្ច​អហ​បាន​ចាប់ខ្លួន​ឈ្មោះ​ពេជ្រ ធឿន​ហៅ​សា​មិត្ត វីរ​: កាលពី​ខែ​មុន​។​

ហេតុនេះ ប្រធាន​អង្គប្រជុំ​បាន​ស្នើ​អោយ​ភាគី​ដើមបណ្តឹង ចុង​ចម្លើយ​និង​មន្ត្រី​ពាក់ព័ន្ធ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច្ច័យ​លើ​លិខិត​រដ្ឋបាល​នានា​ដែល​បាន​ចេញ​ក្នុង​អំឡុង​ក្រុង​ប៉ោយប៉ែត​គ្រប់គ្រង​ដោយ​រដ្ឋបាល​លោក​ង៉ោ ម៉េង​ជ្រួន អតីត​អភិបាលក្រុង​ផងដែរ​។​

សូម​បញ្ជាក់​ដែរ​ថា ក្នុង​រឿង​វិវាទ​ដីធ្លី​ជាមួយ​ឈ្មោះ​ពរជ្រ ធឿន​នេះ​ទៀត ក៏​មាន​ដើមបណ្តឹង ១​ភាគី​ទៀត​គឺ​លោក អ៊ឹង ប៊ុនហួរ ដែល​ប្តឹង​សុំ​អន្តរាគមន៍​ជួយ​វាស់វែង​បោះបង្គោល​កំណត់​ព្រំ​ដី​របស់​គាត់​មាន​ផ្ទៃ​សរុប​ចំនួន​៨០​ល្វែង ដែល​១​ល្វែង​ទំហំ​២០​ម​គុណ​៤​ម ស្ថិត​នៅ​ទី​តាំ​ថ​ភូមិ​-​សង្កាត់​ផ្សារកណ្តាល​នោះដែរ​៕ ដោយ ៖ បន្ទាយ​

spot_img
×