Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​

spot_img

ស្ទឹងត្រែង​៖ បុរស​កាន់​កាត​កាសែត​ម្នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្នុងពេល​ចុះបង្ក្រាប​រថយន្ត​កាមរី​ឆ្លាម ដឹកជញ្ជូន​ឈើ​នៅ​ម៉ោងជាង ២​រសៀល ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​
សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​កាមរី​ឆ្លាម​បាន​ដឹកឈើ​ប្រណីត​ពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ក្នុង​បំណង​យក​លក់​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។ សមត្ថកិច្ច​បាន​ដេញ​ស្ទាក់​តាំងពី​ចំណុច​ដុង​ក្រឡ រហូតដល់​ត្រង់ចំណុច​មុខ​វត្ត​អូរ​ព្រះ ស្ថិតក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​ទើប​ចាប់បាន​។​

​នៅក្នុងពេល​ចុះបង្ក្រាប​ឈ្មួ​ង​ឈើ​នោះ បើក​ប៉ះ​រថយន្ត​សមត្ថកិច្ច​អស់​៣​គ្រឿង​ផង​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​ដែល​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ បង្ក្រាបបាន ជា​ប្រភេទ​រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្លែ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 2A-2025 ។ ចំណែក​អ្នកបើកបរ​រថយន្ត ឈ្មោះ តាន សុភ័ក្ត្រ ជា​ជំនួយ​ការនិពន្ធ​នាយក របស់​អង្គភាព​សារព័ត៌មាន​មួយ​ក្នុងស្រុក ដែល​ឈរជើង​យក​ព័ត៌មាន នៅក្នុង​ខេត្តក្រចេះ​។​

​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ រួមជាមួយ​រថយន្ត​ដឹកឈើ​ក្រញូង ត្រូវបាន​បញ្ជូន​មកកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ។ ដោយឡែក​ឈើ​នៅក្នុង​រថយន្ត​នោះ នៅ​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ចំពោះ​វត្ថុតាង​បទល្មើស ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ព្រៃឈើ​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​សុខុម​

spot_img
×