Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់​យូរ ចំពេល​ខែត្រជាក់​ធ្លាក់​ខ្យល់ យាយ យ៉យ ស្រាប់តែ​ដាក់​មួយ​ឃ្លា​ភ្ញាក់​ព្រឺ​ត ស្នេហ៍​វ័យ​ចំណាស់​….

spot_img

​ភ្នំពេញ​៖ និយាយ​ដល់ដៃ​គូ​លោក ព្រហ្ម ម៉ាញ គឺ​យាយ យ៉យ នោះ​ប្រិយមិត្ត​និង​មហាជន​បាន​ស្គាល់​ច្បាស់​រួចហើយ ដែល​អ្នកស្រី​គឺជា​អ្នកសិល្បៈ​ជើងចាស់​ដ៏​ល្បីឈ្មោះ​មួយរូប ដែល​ពុំ​ត្រឹមតែ​ពូកែ​ខាង​ផ្នែក​អា​យ៉ៃ​ប៉ុណ្ណោះ​ទេ តែ​អ្នកស្រី​ក៏មាន​សមត្ថភាព​លេង​កំប្លែង និង​មាន​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​ផងដែរ​។​

​ដោយសារ​តែមាន​សមត្ថ​ភាព​សិល្បៈ​ខ្ពស់​ជាមួយ​វោហា​ស័ព្ទ​និយាយ​លេងសើច​ចាក់ទឹកមិនលេច និង​បូករួម​ទឹកមុខ​មាន​ប្រជាប្រិយ​ពី​ធម្មជាតិ​ទៀត​នោះ ជាហេតុ​ធ្វើ​ឲ្យ​យាយ យ៉យ នៅតែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ទស្សនិកជន ដែល​មានន័យថា ហាក់​គ្មាន​សិល្បករ​ជើងចាស់ ឬ ជើង​ថ្មី​រូប​ណា អាចមក​ជំនួស​តំណែង​របស់​អ្នកស្រី​បានឡើយ​។​

​ពិតមែន​ហើយ បើទោះជា​មាន​វ័យ​កាន់តែ​ជ្រេ​ទៅហើយ​ក្តី តែ​យាយ យ៉យ មើលទៅ​ហាក់​មិន​ចាស់​សោះ និង​ផ្ទុយ​មកវិញ ពេល​តុបតែង​ខ្លួន ផាត់មុខ​ម្តងៗ គឺ​រឹតតែ​ស្រស់ស្អាត​ប្លែក​តែម្តង ខណៈ​ការងារ​សិល្បៈ​នៅតែមាន​ទីផ្សារ​ជាប់​រហូត ជាពិសេស​សម្រាប់​រដូវ​មង្គលការ ដែល​ឈាន​ចូលមក​ការ​ជា​បណ្តើរៗ​នេះ​។​

​ដោយឡែក​ថ្មីៗ​នេះ តារា​កំប្លែង​ជើងចាស់​រូបនេះ​បានធ្វើ​ឲ្យ​ហ្វេ​នៗ​នាំគ្នា​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​យាយ យ៉យ បាន​បង្ហោះ​រូបថត​២​សន្លឹក​ចេញដំណើរ​ទៅលេង​កាត់សក់​មង្គលការ​គេ ដោយ​ភ្ជាប់​សារ​ដ៏​មានន័យថា​៖ “​ស្នេហ៍​វ័យ​ចំណាស់​វា​មិន​សំខាន់​ទៅលើ​អាយុ អាយុ​វា​គ្រាន់តែ​ជា​តួលេខ​សម្រាប់​មនុស្ស​ម្នាក់ៗ​តែប៉ុណ្ណោះ អ្វីដែល​សំខាន់​គឺ​ការ​មាន​ក្តី​ស្រឡាញ់​ឲ្យ​គ្នា​”​។

​យាយ​យ៉យ ក៏បាន​បន្តទៀតថា​៖ “​សូម​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​មាន​សុខភាព​ល្អ​ជៀស​ផុតពី​ជំងឺ​កូ​វី​១៩”៕ ដោយ​៖ លឹម ហុង​

spot_img
×