Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះ​នាង​តូច ជេន​ណា តុបតែង​ខ្លួន​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ ពិសេស​ឈុត​កូនក្រមុំ​បែបនេះ ធ្វើ​ឲ្យ​ហ្វេ​នៗ​លាន់មាត់​សរសើរ​ថា​…

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​ជាច្រើន​បាន​ស្គា​ល់ហើយ ពី​ព្រះ​នាង​តូច នរោត្តម ជេន​ណា បើទោះជា​មាន​វ័យ​ទើបតែ​ជាង ៨ វស្សា ក៏ពិតមែន តែ​អ្នកនាង​តូច ត្រូវបាន​មហាជន​ចាត់ទុកថា​មាន​សមត្ថភាព​ដុង​ខាង​ផ្នែក​សិល្បៈ​ដ៏​មិនធម្មតា ទាំង​ទឹកដម​សំឡេង និង​ការសម្តែង​ពោរពេញ​ដោយ​ទេពកោសល្យ​។​

​ពិតមែន​ហើយ ព្រះ​នាង​តូច នរោត្តម ជេន​ណា ជានិច្ចកាល​តែងតែ​បង្ហាញ និង​ចែករំលែក​ពី​វប្បធម៌ អរិយធម៌ និង​សិល្បៈ​របស់​កម្ពុជា ទៅកាន់​ឆាក​អន្តរជាតិ តាមរយៈ​ការផលិត​បទ​ចម្រៀង និង​ការបង្ហាញ​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ជាដើម​។

​ជាពិសេស ថ្មីៗ​នេះ ព្រះ​នាង​តូច ជេន​ណា ក៏បាន​បង្ហាញ​នូវ​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​យ៉ាង​ស្រស់ៗ​ស្អាត ដែល​មើលទៅ​ពិតជា​ស័​ក្ខិ​សម​ឥតខ្ចោះ ដោយបាន​ភ្ជាប់​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ទ្រង់​យ៉ាងខ្លី​ថា​៖ «​ខ្ញុំ​ស្រឡាញ់​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​»​។​

​ក្រោយពី​បានឃើញ​បែបនេះ ហ្វេ​នៗ​របស់​ទ្រង់​បាន​ចូលមក​ខ​មិន​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា​ថា​៖ «​ស្រស់ស្អាត​ណាស់ ព្រះ​នាង​តូច​, រា​ជនី​កំពូល​សម្រស់ i love you, ព្រះ​ភក្ត្រ​ស្រដៀង​បរ​វក​ញ្ញា ឌី លីកា ណាស់ Dy LyKa» និង​នៅមាន​ការលើកទឹកចិត្ត​ជាមួយ​សញ្ញា បេះដូង និង​បាច់ផ្កា យ៉ាងច្រើន​ទៀតផង​ដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×