Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ឈ្មោះ ទ្រី សុ​ផានិត ត្រូវ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ម្នាក់​ឈ្មោះ ទ្រី សុ​ផានិត អាយុ​៣៩​ឆ្នាំ ។​ក្រោយ​ការចាប់ខ្លួន​ជន​ត្រូវ​ចោទ ទ្រី សុ​ផានិត ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​បន្តទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្តទៀត​។​

​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក ហម ម៉េង​សែ អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​តាមផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​លោក ហម ម៉េង​សែ អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​ដីកា​ថា កម្លាំង​នគរបាល​បាន​ឲ្យ​ដឹងថា ឈ្មោះ ទ្រី សុ​ផានិត ត្រូវបាន​ចោទប្រកាន់​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០»​។ ជន​ត្រូវ​ចោទ​រូបនេះ​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលទៅ​បំភ្លឺ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ប៉ុន្តែ​ជន​ត្រូវ​ចោទ​យក​លេស​ថា មិនអាច​ចូលទៅ​បង្ហាញខ្លួន បាន​ដោយសារ​បញ្ហា​សុខភាព «​ផ្តាសាយធំ​» ប៉ុន្តែ​ធាតុពិត​ជន​ត្រូវ​ចោទ​រូបនេះ បាន​បង្ហោះ​លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់​។​

​លោក ហម ម៉េង​សែ បានឃើញ សំណុំរឿង​ស៊ើបសួរ​លេ​ខៈ ៤៤៤៤ ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ដែល​ទាក់ទង​នឹង​ឈ្មោះ ទ្រី សុ​ផានិត ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ ទីកន្លែង​កំណើត​ភូមិ​ព្រែក​ព្នៅ ស្រុក​ពញាឮ ខេត្តកណ្តាល ទីលំនៅ​មុខ​ពេល​ឃាត់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ ៤៨ ផ្លូវ​រំយោល ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឪពុក ឈ្មោះ ងួន ទ្រី “​ស្លាប់​” ម្តាយ​ឈ្មោះ សៀង គីម​ជួ “​ស្លាប់​” ប្តី​ឈ្មោះ ឡោ ហុក​សៀង “​រស់​” មានកូន ៣​នាក់ ជា​នីតិជន ទោស​ពីមុន គ្មាន​។​

​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ « បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឱ្យមាន​ការរើសអើង និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០​។ បទល្មើស​ព្រហ្មទណ្ឌ​មានចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣០៥, មាត្រា ៤៩៤ , និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២៣, មាត្រា ៦៥ នៃ​ច្បាប់​ស្តីពី ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​។​

​លោក​ចៅក្រម សំអាង​ហេតុ​៖ តាម​សេចក្តីស្នើសុំ​លើក​ពេល​ចូល​ឆ្លើយបំភ្លឺ ចុះ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​លោកស្រី​មេធាវី សួង ថា​វី អះអាង​តាម​ពាក្យ​កូនក្តី ទ្រី សុ​ផានិត ថា មិនអាច​ចូលខ្លួន​មក​បំភ្លឺ​បាន​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយមាន​បញ្ហា​សុខភាព “​ផ្តាសាយធំ​”​នោះ ប៉ុន្តែ​តាម​ភស្តុតាង​ដែល​ទទួលបាន​បង្ហាញឱ្យឃើញ​ថា នៅ​ថ្ងៃទី​១១, ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ជន​ត្រូវ​ចោទ ឈ្មោះ ទ្រី សុ​ផានិត បាន​បង្ហោះ​ការថត​ផ្សាយ​ផ្ទាល់ លើ​ការលក់​ផលិតផល​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​ដែល​បង្ហាញឱ្យឃើញថា សា​ម៉ី​ខ្លួន​មិនបាន​ឈឺ ឬ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ផ្នែក​សុខភាព “​ផ្តាសាយធំ ” ដូច​ការអះអាង​នោះទេ​។ ចេតនា​ភូតកុហក​នេះ ស្តែងចេញ​នូវ​អត្តចរិត​រឹងរូស ប្រឆាំង​ការបង្គាប់​ឱ្យចូល​ខ្លួន​របស់​តុលាការ គប្បី​សម្រេច​ចាត់វិធានការ នាំខ្លួន​ឈ្មោះ ទ្រី សុ​ផានិត នេះ មក​សាកសួរ​តាម​ទី​តិ​វិធី​។​

​ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យបាន​ពេញលេញ គប្បី​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លើ​ជន ត្រូវ​ចោទ​ឈ្មោះ ទ្រី សុ​ផានិត ដើម្បី​មក​ចំពោះមុខ​យើង​បាន​ស្ដាប់​ចម្លើយ​ជននេះ​តាម​នីតិវិធី​។​

​ហេតុដូច្នេះ​សម្រេច​៖ បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ ទ្រី សុជា​មិ​ត ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ ទីកន្លែង​កំណើត​ភូមិ​ព្រែក​ព្នៅ ស្រុក​ពញាឮ ខេត្តកណ្តាល ទី​លំ​ទៅមុខ​ពេល​ឃាត់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ ៩៨ ផ្លូវ​រំយោល ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មក​ប្រគល់​ជួន​ចៅក្រម​ស៊ើបសួរ ឲ្យ​បាន​មុន​ថ្ងៃ​សុក្រ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ ព្រឹក​ជា​កំហិត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×