Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​រឺ​ម៉ក មិន​គោរព​សិទ្ធិ​អាទិភាព​បុក​ជាមួយ​រថយន្ត​រងរបួស​ធ្ងន់ នៅ​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​រឺ​ម៉ក​ដឹក​សាច់​ជាមួយ​រថយន្ត ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ព្រឹក ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ ១ ត្រង់ គីឡូម៉ែត្រ​លេខ ១២៣/១២៤ ស្ថិត​ក្នុងភូមិ ចុង​ព្រែក សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ដ​ម៉ាក CAMRY ពណ៌ សំបក​ឪឡឹក ពាក់​ផ្លាកលេខ ភ្នំពេញ ២I ៨៥៧៣ បើកបរ​ដោយ​ឈ្មោះ យ៉​ន សារ៉ាក់​ធារ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង បើកបរ​ពី​លិចទៅ​កើត អ្នកបើកបរ​គ្មាន​របួស រថយន្ដ​ខូចខាត​ធ្ងន់ ។ ចំណែក ម៉ូតូ​រឺ​ម៉ក​ម៉ាក Wave ពណ៌ ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ទេស សា​រ័ត្ន ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បើកបរ​ពី​ត្បូង​ទៅ​ជើង មិន​ពាក់មួក​សុវត្ថិភាព ( អ្នកបើកបរ​រងរបួស​ធ្ងន់ ) ម៉ូតូ​រឺ​ម៉ក​ខូចខាត​ធ្ងន់ ។​

​ប្រភព​ខាងលើ​បាន​បន្ថែមទៀតថា ចំពោះ​មធ្យោបាយ​ត្រូវបាន​យកទៅ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ស្វាយរៀង ។​

​បច្ចុប្បន្ន​អ្នករបួស​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ហើយ​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​រឺ​ម៉ក មិន​គោរព​សិទ្ធិ​អាទិភាព ៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×