Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ពេញ​ផ្លូវ​! សុខៗ ទ្រី សុ​ផានិត ស្រាប់តែ​ត្រូវ​ប៉ូលិស​មក​ឡោមព័ទ្ធ​រថយន្ត ទ្រាំ​ពុំបាន​ឡាយ​ខ្លាំងៗ ទម្លាយ​ការពិត​ចេញ​ខ្ទេច​គ្មាន​សល់​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​ជាច្រើន​បានទទួល​ជ្រាប​រួចហើយ ទាក់ទង​នឹង​ជម្លោះ​ស្ទើរ​ស៊ីសាច់​គ្នា​រវាង​បងស្រី​បង្កើត ទ្រី សុ​ផានិត និង​ប្អូនស្រី​ខ្លួន​អ្នកស្រី ទ្រី ដា​ណា ដែល​បាន​ផ្ទុះឡើង​កាលពី​ប៉ុន្មាន​ខែ​មុន ដែល​ផ្តើមចេញពី​រឿង​បរិហាកេរ្តិ៍​ហែកហួរ​គ្នា ដោយសារតែ​រឿង​រកស៊ី រហូត​អ្នកស្រី ទ្រី ដា​ណា ឈានដល់​ប្តឹង​បងស្រី​ខ្លួន និង​ធ្លាយ​ដល់​អ៊ុំ​ស្រី​ធំ បង្ក​ការភ្ញាក់ផ្អើល​ពេញ​ប្រទេស​។ តែ​យ៉ាងណា រឿងរ៉ាវ​ប្តឹងផ្តល់​ជម្លោះ​បងប្អូន​បង្កើត​នេះ ហាក់​បាន​ស្ងប់ស្ងាត់ ដែល​មហាជន​គិតថា អ្នក​ទាំងពីរ​ប្រហែល​ត្រូវរ៉ូវ​គ្នា​វិញ​ហើយ​មើលទៅ​។​

​តែ​ដោយឡែក ប៉ុន្មាន​ម៉ោង​មុននេះ អ្នកស្រី ទ្រី សុ​ផានិត បាន​ឡាយ​វីដេអូ​ផ្អើល​បណ្តាញ​សង្គម​តែម្តង ខណៈ​កំពុងធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ ស្រាប់តែ​ត្រូវ​ប៉ូលិស​កាក់​ឡោមព័ទ្ធ​រថយន្ត​ធ្វើការ​ឃាត់ខ្លួន តាម​ដីការ​បង្គាប់​របស់​មេធា​វី ហម ម៉េង​សែ ទាំង​អ្នកស្រី​ថា​ពុំ​ដឹង​មូល​ហេតុអ្វី​។ តែ​ពិតណាស់ ការឃាត់ខ្លួន​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកស្រី ទ្រី ដា​ណា​។

​ក្នុងនោះ អ្នកស្រី ទ្រី សុ​ផានិត បាន​និយាយ​ជា​ចំហរ​តាម​ការ​ឡាយ​ថា​៖ «​ពុក​ម៉ែ បងប្អូន ជួយ​ឡា​ច​ជួយ​ស៊ែរ ឥឡូវ គេ (​ទ្រី ដា​ណា​) ចេញ​ដីការ​ឃាត់ខ្លួន​ខ្ញុំ​ហើយ ខ្ញុំ​អត់​ដឹង​ពី​មូលហេតុ​អ្វី​ទេ​?»​។ អ្នកស្រី ទ្រី សុ​ផានិត ក៏បាន​និយាយ​បើកចំហ​រថា​៖ «​ទ្រី ដា​ណា បាន​ប្តឹង​ខ្ញុំ​ពីបទ​បរិហាកេរ្តិ៍ ប៉ុន្តែ​រឿង​អ្វី​បានជា​មាន​សិទ្ធិមក​ចាប់ខ្លួន​ខ្ញុំ (​ដីការ​បង្គាប់​ខ្លួន​) ខណៈ​ខ្ញុំ​បានដាក់​ពាក្យសុំ​ពន្យារពេល ដោយសារ​មូលហេតុ​។ ទ្រី សុ​ផានិត បន្តថា​៖ «​ខ្ញុំ ទ្រី សុ​ផានិត បង​វា​បង្កើតៗ ត្រូវ​ដូចជា​ម្តាយបង្កើត​របស់​វា ខ្ញុំ​បរិហាកេរ្តិ៍​ហ្នឹង​គឺជា​ការពិត គឺ​វា​មាន​ប្តី​១​ប្តី​២ គឺ​ខ្ញុំ​និយាយ​ពិត ខ្ញុំ​អត់​បរិហាកេរ្តិ៍​កុហក​ទេ​… វា​ប្តី​១​ប្តី​២​គឺជា​ពិត ប្តី​វាទី​១​ឈ្មោះ​អី​? ប្តី​វាទី​ពីរ​ឈ្មោះ​អី​? ប្តី​វាទី​បី​ឈ្មោះ​អី​? ខ្ញុំ​បាន​និយាយ​ជា​ពិត​ទាំងអស់ ខ្ញុំ​អត់​បាន​បរិហារកេរ្តិ៍​ទេ​បង​ណា៎​! អត់​បាន​បរិហាកេរ្តិ៍​វា​ដូច​ជាការ​បង្កាច់បង្ខូច​ទេ​។ ខ្ញុំ​សូម​ប្រាប់​បងប្អូន​ទាំងអស់គ្នា បើ​ទោះ​ខ្ញុំ​បរិហាកេរ្តិ៍ តែ​ខ្ញុំ​អត់​បាន​ជេរ​បញ្ចោ ខ្ញុំ​អត់​ចេះ​ជេរ​គេ​ទេ​បង អ្វីដែល​ខ្ញុំ​ឃើញ​គាត់​ជាការ​ពិត ប្តី​១​ឈ្មោះ​អី ប្តី​១​កូន​១ ប្តី​២​កូន​២ ប្តី​៣​នេះ​កូន​ទី​៣…​។ ឥឡូវនេះ គេ​បានចេញ​ដីការ​បង្គាប់​ខ្លួន​ខ្ញុំ ខណៈដែល​ខ្ញុំ​បានដាក់​ពាក្យ​ពន្យារ​ត្រឹមត្រូវ ព្រោះ​ផ្តាសាយ ហើយ​ឥឡូវ​កំពុង​ទៅ​ពេទ្យ​»​។​

​អ្នកស្រី ទ្រី សុ​ផានិត នៅបាន​និយាយ​ខ្លាំងៗ​នៅក្នុង​រថយន្ត​ថា​៖ «​នាង​ចង់​ល្បីៗ ប្តឹង​ទាំង​អ៊ុ ប្តឹង​ទាំង​ក្មួយ ប្តឹង​ទាំង​បង ប្តឹង​ទាំង​ប្អូន ប្តឹង​ម៉ា​ពូជ មី​ទ្រី​ដា​ណា​! ហេតុនេះ សូម​បងប្អូន​ជួយ​ស៊ែរ ទ្រី ដា​ណា ប្តឹង​ទ្រី សុ​ផានិត ហើយ​! ខ្ញុំ​បាន​សម្រុះសម្រួល​រួចហើយ តែ​អត់​ព្រម​សម្រុះសម្រួល​ជាមួយ​ខ្ញុំ​ទេ ដោយសារតែ​កំហុស​ខ្ញុំ​ថា​ប្តី​ពីរ​ប្តី​បី ទាំង​ដែល​ខ្ញុំ​អត់​បាន​បញ្ចេញ​ឈ្មោះ​ទៀត តែ​ពេលនេះ ខ្ញុំ​និយាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ហ្មង​! ខ្ញុំ​អត់​បាន​កុហក​ទេ ប្តី​គាត់​ទី​១​ឈ្មោះ​អី ប្តី​គាត់​ទី​២​ឈ្មោះ​អី ប្តី​ទី​៣​ឈ្មោះ​អី គឺ​ខ្ញុំ​បាន​ប្រាប់​អស់ហើយ ខ្ញុំ​បាន​ទៅ​បំភ្លឺ​រួចហើយ​ទាំង​លើក​ទី​១ លើក​ទី​២ លើក​ទី​៣…»​។

​នៅពេល​មាន​អ្នក​សួរថា ប្តី​ប៉ុន្មាន​ជា​រឿង​របស់គាត់​តើ ចាំបាច់​លើក​មក​និយាយ​ធ្វើ​អ្វី ស្រាប់តែ អ្នកស្រី ទ្រី សុ​ផានិត ក៏បាន​សួរ​ទៅវិញ​ថា «​អូ​ហ៍ ខ្ញុំ​និយាយ​អត់​បាន​? បើ​គាត់ (​ទ្រី ដា​ណា​) ធ្វើការ​បំផ្លាញ​ខ្ញុំ​ពី​ខាង​ក្រោយខ្នង​ខ្ញុំ​រហូតមក​ហើយ​មិន​គិត​ផង​! ខ្ញុំ​និយាយ​អ៊ីចឹង ដោយសារ​អី ចា៎ ក្រោយខ្នង​ធ្វើបាប​ខ្ញុំ​ប៉ុន្មាន ចា៎ ឆ្នាំ​២​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​អត់​បានធ្វើ​អ្វី​ខុស​ផង ចា៎ ខ្ញុំ​រកស៊ី​តែ​ខ្ញុំ បន្លាច បំភ្លៃ​ខ្ញុំ ដូចជា​ថា យកលុយ​ទៅ​សូក​ប៉ូលិស​ហើយ កុំ​ឲ្យ​ចាប់​ប្រេន​ខ្ញុំ ហើយ​ខ្ញុំ​មាន​លក់​ប្រេន​ហ្នឹង​ឯណាៗ អ្ហាស​! ទៅយក​លុយ​ទៅ​សូក​ប៉ូលិស និយាយ​រួម​ឲ្យ​តែ​គេ​មាន​លុយ​គេ​ធ្វើបាន​ទាំងអស់​… យកលុយ​ទៅ​សូក​ប៉ូលិស​ថា​១​ម៉ឺន​ជាង​ហើយ កុំ​លក់​អីវ៉ាន់​ប្រយ័ត្ន​គេ​ចាប់ ណែ៎​បំភ្លៃ​ខ្ញុំ បំភ្លៃ​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​លក់​អីវ៉ាន់​ទេ យកលុយ​ទៅ​សូក​ប៉ូលិស​…៕ ដោយ​៖ លឹម ហុង​

spot_img
×