Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ៖ បើសិន​ប៉ូលីស​ប៉ុស្ដិ៍​ព្រងើយកន្តើយ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​តាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច​

spot_img

​ព្រៃវែង​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រសិនបើ មាន​ប៉ូលីស​ប៉ុស្ដិ៍​នៅ​កន្លែង​ណាមួយ​ព្រងើយកន្តើយ និង​មិន​យកចិត្តទុកដាក់ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង ទៅតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ផ្ទាល់ ដើម្បី​ឲ្យ​សម្ដេច​ចាត់​មន្ដ្រី​ទៅ​ដោះស្រាយ​ដោយផ្ទាល់​។​

​ក្នុង​ពិធី​ចុះសួរសុខទុក្ខ និង​ចែក​ស្រូវពូជ ជូន​ប្រជាពលរដ្ឋ​ខ្វះខាត នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្ដេច​ក្រឡ​ហោម ស ខេង សំណូមពរ ដល់​មាតាបិតា ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​គ្រប់គ្រង​កូនចៅ​របស់ខ្លួន​ឲ្យ​បាន​ដិតដល់ កុំ​ឲ្យ​ប៉ះពាល់​ជាមួយ​គ្រឿងញៀន​។ សម្ដេច​បន្ដថា បើ​លឺ​ព័ត៌មាន​ថា កូនចៅ​របស់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​ហើយ ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច នៅតាម​មូលដ្ឋាន បើ​សមត្ថកិច្ច​មិន​យកចិត្តទុកដាក់​ទៀត ត្រូវ​រាយការណ៍​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ផ្ទាល់​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា «​ឥឡូវ​ស្រួល​ណាស់ បើ​ថា​រាយការណ៍​ទៅ​ប៉ូលីស​ប៉ុស្ដិ៍ ហើយ​ប៉ូលីស​ប៉ុស្ដិ៍​ព្រងើយកន្តើយ មិន​ចាប់អារម្មណ៍ មិន​ចាត់វិធានការ យើង​មាន​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក មាន​ព័ត៌មាន​សង្គម​ច្រើនណាស់ ខ្ញុំ​ក៏មាន​ហ្វេ​ស​ប៊ុ​ក ដាក់​តាម​ហ្នឹង​ទៅ អាហ្នឹង​គឺ​លឿន​ទាំងអស់គ្នា​»​។​

​សម្ដេច​ក្រឡាហោម ក៏បាន​រំលឹកថា នាពេល​កន្លងមក សម្ដេច​ចាត់​មន្ដ្រី​របស់ខ្លួន​ប្រមូល​ព័ត៌មាន តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ផ្ទាល់ ដោយ​មិន​រើស​អើ​ម​ព័ត៌មាន​ឡើយ​។​សម្ដេច​បន្ដថា ព័ត៌មាន​តាម ហ្វេ​ស​ប៊ុ​ក វិទ្យុ ទូរទស្សន៍ ជាដើម គឺជា​ពាក្យបណ្ដឹង ឲ្យ​តែ​ពាក់ព័ន្ធ​ជាមួយ​ក្រសួងមហាផ្ទៃ ដូច្នេះ ត្រូវ​ប្រមូល​ព័ត៌មាន​ឲ្យ​សម្ដេច ដើម្បី​ចាត់​ឲ្យ​មន្ដ្រី​ធ្វើការ​ដោះស្រាយ តើ​រឿង​ពិត ឬ​មិន​ពិត​? ហើយ​ភាគច្រើន គឺជា​ព័ត៌មាន​ពិត​ផងដែរ​។​

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើង​ទៀតថា ប្រជាពលរដ្ឋ​ទៅតាម នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​ក្រ​ហោម នៅតាម​ហ្វេ​ស​ប៊ុ​ក​មិនមែនជា​រឿង​ខុស​ទេ គឺ​រឿង​ត្រឹមត្រូវ ឲ្យ​តែ​ប្រជាពលរដ្ឋ​ទៅប្ដឹង​ប៉ូលីស​ប៉ុស្ដិ៍​ហើយ​ព្រងើយកន្តើយ​ជាមួយ​ប្រជាពលរដ្ឋ នោះ​ប្រជាពលរដ្ឋ មាន​សិទ្ធិ​ប្ដឹងទៅ​ថ្នាក់ដឹកនាំ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​សម្ដេច​ក្រឡាហោម បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ប្រជាពលរដ្ឋ​ទៅ​ផ្ទា​ល់ហើយ (​ប្ដឹង​ប៉ូលីស​ប៉ុស្ដិ៍​) មិន​យកចិត្ត ទុកដាក់ យើង​មានលទ្ធភាព ហើយ​អត់​ខុសច្បាប់​ទេ គឺថា ប្ដឹងទៅ​នាយករដ្ឋមន្ដ្រី ថា​ខុស ឲ្យ​តែ​យើង​បាន​ប្ដឹង​អ្នក​នៅ​កន្លែង​ហ្នឹង (​ប៉ូលីស​ប៉ុស្ដិ៍​) ហើយ​មិន​ព្រម​ដោះស្រាយ ហើយ​ប្ដឹងទៅ ឧបនាយករដ្ឋមន្ដ្រី ថា​ខុស ប្ដឹងទៅ​រដ្ឋមន្ដ្រី​ថា ខុស គឺ​អត់​ខុស​ទេ​»​។​

​សម្ដេច​ក្រឡាហោម បន្ថែមថា ទាំងនេះ​ជា​រឿង​ល្អ សម្រាប់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធ ភាព​ខ្ពស់ ហើយ​ថ្នាក់ដឹកនាំ​ត្រូវ​ប្រមូល​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុង​ជ្រាយ ដើម្បី​ងាយស្រួល​ដឹកនាំ​ប្រទេស ជាពិសេស ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ នៅពេល​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក​អ្វីមួយ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×