Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងស្រី​បង្កើត​លោកស្រី ទ្រី ដា​ណា ដួលសន្លប់​ភ្លាម ក្រោយ​បញ្ជូន​ដល់​តុលាការ​

spot_img

​ភ្នំពេញ​៖ អ្នកស្រី ទ្រី សុ​ផានិត ក្រោយពី​ត្រូវ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​កាលពី​ព្រឹក​មិញ នៅ​ចំណុច​ផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ តាម​បណ្តឹង​ពី​លោកស្រី ទ្រី ដា​ណា ដែល​ត្រូវជា​ប្អូនបង្កើត​នោះ បាន​ដួលសន្លប់​ភ្លាមៗ​ក្រោយ​បញ្ជូន​ដល់​តុលាកា​។​

​គួរ​បញ្ជាក់ថា ការឃាត់ខ្លួន​លោកស្រី ទ្រី សុ​ផានិត គឺធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការចោទប្រកាន់​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង និង អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​» ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០​។ ហើយក៏​ត្រូវ​តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ក្រោយ​រកឃើញថា ជន​ត្រូវ​ចោទ​រូបនេះ មាន​ចេតនា​ភូតកុហក ស្តែងចេញ​នូវ​អត្តចរិត​រឹងរូស ប្រឆាំង​ការបង្គាប់​ឲ្យ​ចូលខ្លួន​របស់​តុលាការ​។​

​យ៉ាងណាក៏ដោយ តាមរយៈ​គណនី​ហ្វេ​ស​បុក​របស់​អ្នកស្រី ទ្រី សុ​ផានិត ដែល​បាន​ឡាយ​កាលពី​ព្រឹក​មិញ កំឡុង​ត្រូវ​ចាប់ខ្លួនបាន​ឲ្យ​ដឹងថា អ្នកស្រី​បាន​សុំ​ពន្យា​ពេល​ចូល​សវនាការ​រួចហើយ ដោយសារ​បញ្ហា​សុខភាព ហើយ​ការចាប់​ឃាត់ខ្លួន​អ្នកស្រី​ធ្វើឡើង​ខណៈ​អ្នកស្រី​កំពុងធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×