Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្ត​ចែក​ម៉ាស​ជូន​បងប្អូន​កម្មករសំណង់​នៅក្នុង​បុរី​ជាង​៧០០​នាក់ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩

spot_img

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង ជា​អភិបាល​នៅ​ល្ងាច​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បន្ត​យក​ម៉ាស់​ទៅ​ចែកជូន​បងប្អូន​កម្មក​រ​សំណង់​នៅក្នុង​បុរី​ជាង​៧០០​នាក់ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ។​

កម្មករសំណង់​ជាង​៧០០​នាក់​នេះ ជា​កម្មករ​ដែល​បាន​នឹង​កំពុង​បំពេញការងារ​នៅក្នុង​បុរី​មួយកន្លែង ស្ថិតនៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​កម្មករ​ម្នាក់​ទទួលបាន​ម៉ាស​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​២​ម៉ាស ដែលជា​ប្រភេទ​ម៉ាស​ដែល​អាច​បោក​ទឹកបាន​និង​ប្រើប្រាស់​បានយូរ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា អនុវត្ត​ទៅតាម​ការណែនាំ​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​ឲ្យ​អាជ្ញាធរ​បន្ត​ចែក​ម៉ាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាស​យកមកប្រើ​ប្រាស់ ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​១៩ ។​

លោក​បញ្ជាក់ដែរថា កម្មករ​ដែល​ត្រូវ​ប្រគល់ជូន​នៅពេលនេះ ជា​កម្មករ​ក្រៅ​ប្រព័ន្ធ​ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវតែ​ចែក​ម៉ាស​ជូន​ពួកគាត់ ។​

លោក​បន្តថា សម្ដេច​តេ​ជោ​តែងតែ​គិតគូរ​ពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ មិន​ថា​ប្រជាពលរដ្ឋ​ក្រីក្រ​ឬ​មានទ្រព្យ​នោះទេ សំខាន់ ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ ពិសេស ក្នុងតំណាក់កាល​នេះ ជៀស​ឲ្យ​ផុត​ជំងឺ​កូ​វីដ​១៩ ។​

គួរ​បញ្ជាក់ថា តាមរយៈ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បានប្រគល់​ម៉ាស​ក្រណាត់​ចំនួន​២​លាន​ម៉ាស ជូន​មក​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាស​យកមកប្រើ​ប្រាស់ ខណៈដែល​ជំងឺ​កូ​វីដ​១៩ បាននិងកំពុង​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×