Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ភ្នំពេញ បន្ត​បេសកកម្ម ចែក​ម៉ាស ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី ជា​លើក​ទី​២

spot_img

​ភ្នំពេញ​៖​បន្ទាប់ពី​ចេញ​ប្រតិបត្តិ​ការចែក​ម៉ាស​ក្រណាត់​ដែលជា​អំណោយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ជូន​ដល់​ប្រជាពលរដ្ឋ​អស់​រយៈពេល​ពេញ​មួយថ្ងៃ​តាំងពីព្រឹក​រហូតដល់​យ​ប់​រួចមក ពេល​ត្រឡប់​ចូល​ទីបញ្ជាការ​វិញ អាវុធហត្ថ​រាជធានី​ភ្នំពេញ ពុំបាន​សម្រាក​ភ្លាម​ទេ គឺ​បាន​បន្ត​រំលែក​ម៉ាស​ចូល​ថង់​ទាំងយប់ ដើម្បី​ត្រៀម​សម្រាប់​បេសកកម្ម​ថ្ងៃទី​២​។ ការរំលែក​ម៉ាស ចូល​ថង់​ដាច់ដោយឡែក​មួយៗ​ទាំងនេះ គឺ​ដើម្បី​រក្សា​គុណភាព​ម៉ាស ឲ្យ​មាន​អនាម័យ ដើម្បី​ចែក​ដល់ដៃ​ប្រជាពលរដ្ឋ ធានាបាន​នូវ​សុវត្ថិភាព​កាន់តែ​ខ្ពស់​។​

​លុះ​មកដល់​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ មុន​ចេញ​ប្រតិបត្តិ​ការចែក​ម៉ាស អាវុធហត្ថ រាជធានី​ភ្នំពេញ បានទទួល​ភារកិច្ច ទៅ​រៀបចំ លើកដាក់ និង​ដឹកជញ្ជូន ម៉ាស​បន្ថែម ចេញពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ទៅ​ប្រគល់ជូន​សាលា​រាជធានី​ភ្នំពេញ រួច​ទើប​បន្ត​បេសកកម្ម ក្នុងការ​ចុះទៅ​ចែក​ម៉ាស​ក្រណាត់​ជូន​ដល់​ប្រជាពលរដ្ឋ ជា​លើក​ទី​២ តាម​បណ្តា​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​នូវ ម៉ូតូ​កង់​បី​ចំនួន​១២​គ្រឿង​។ គោលដៅ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស​ជូន រួមមាន​ដូច​លើក​ទី​១​ដែរ គឺ​៖ អ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប​, ម៉ូតូ​កង់​បី , កម្មករសំណង់ , អ្នក​បោសសម្អាត​តាមផ្លូវ , អ្នកលក់ដូរ​តាម​កញ្ច្រែង , ប្រជាពលរដ្ឋ​ដែល​អង្គុយ​រង់ចាំ​នៅ​បរិវេណ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ផ្សេងៗ អ្នក​ហាត់ប្រាណ​តាម​ទីសាធារណៈ និង​អ្នកបើកបរ ម៉ូតូ កង់ តាម​ដងផ្លូវ​…​។​ល​។​

​ក្នុងឱកាស​ចែក​ម៉ាស​នោះ​ផងដែរ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​នៅតែ​ឆ្លៀត ធ្វើការ​ផ្សព្វផ្សាយ រំលឹក​ដល់​សាធារណៈជន នូវ​ខ្លឹមសារ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្តួចផ្តើម​ចងក្រង​និង​សង្ខេប​ឡើង ស្ដីអំពី​វិធី​ប្រើប្រាស់​ម៉ាស និង សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​វិធានការ បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ តាមរយៈ ឧ​គ្ឃោ​សន​សព្ទ ដែល​បំពាក់​នៅលើ​ម៉ូតូ​កង់​បី ទាំង​១២​គ្រឿង ៕
ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×