Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចព្រះសង្ឃរាជ បួរ គ្រី​៖ រៀបចំ​ឱ្យមាន​កន្លែង​សម្រាប់​ត្រួតពិនិត្យ​សុខភាព មុននឹង​អនុញ្ញាតឱ្យ​ចូលទៅក្នុង​ទី​បរិវេណ​វត្ត​អារាម ឬ​កន្លែង​បំពេញ​បុណ្យ​កុសល​នានា​

spot_img

​ភ្នំពេញ​៖​ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍ ៣ វិឆ្ឆិកា ២០២០ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហាសង្ឃរាជ បួរ គ្រី ស្នើ​ឲ្យ​រៀបចំ​ឱ្យមាន​កន្លែង​សម្រាប់​ត្រួតពិនិត្យ​សុខភាព មុននឹង​អនុញ្ញាតឱ្យ​ចូលទៅក្នុង​ទី​បរិវេណ​វត្ត​អារាម ឬ​កន្លែង​បំពេញ​បុណ្យ​កុសល​នានា ត្រូវមាន​ឧបករណ៍​វាស់​កម្ដៅ ម៉ាស់ អាល់កុល អាល់កុល​ដែល ឬ​សាប៊ូ​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ​។​

​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រធាន​គណៈសង្ឃ​នាយក នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែ​ញ​ព្រះរាជ​ស​ប្រកាស​ការអនុវត្ត​ការទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ២០២០​។​

​យោងសេចក្តី​ណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា ស្តីពី​ការអនុវត្ត​គម្លាត​សុវត្ថិភាព​ស​ង្ហើ​ម និង​គម្លាត សុវត្ថិភាព​បុគ្គល​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​ក្ខ​វីដ​-១៩ និង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ២០២០ និង​យោង តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​ដែល​ពិបាក​នឹង​ប៉ាន់ស្មាន​បាន​នៃ​ការចម្លង​វីរុស​ដ៏​កាច សាហាវ​នេះ​ចូលទៅក្នុង​សហគមន៍ សម្តេចព្រះ​មហាសង្ឃរាជ ព្រះ​រាជាគណៈ ព្រះ​មេគណ​រាជធានី ខ្ញុំ សូម​ពិត​ប្រគេន​សម្តេចព្រះ​សង្ឃនាយករ​ង -​ខេត្ត ព្រះ​សហការី​ណ​គណ​រាជធានី -​ខេត្ត ព្រះ​អនុគណ​ក្រុង​-​ស្រុក – ខណ្ឌ ព្រះគ្រូ​ចៅអធិការ​គ្រប់​វត្ត និង​ភិក្ខុ​-​សាមណេរ​គ្រប់​ព្រះអង្គ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី -​ខេត្ត​បន្ត​ការពារ​សុខភាព​របស់​ខ្លួន​គ្រប់​ព្រះអង្គ ដោយ​ត្រូវ​អនុវត្តតាម​វិធានការ​សាមញ្ញៗ ដូចជា​ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជា​ចាំបាច់ រួម​ជាមួយនឹង​ការអនុវត្ត “​អនាម័យ ដៃ​ស្អាត ” ជានិច្ច និង​ពាក់ ម៉ាស់​នៅពេល​ចាំបាច់ ជាពិសេស​ពេលធ្វើ​ដំណើរ ឬ​បម្លាស់​ពី​ទីកន្លែង​មួយ​ទៅ​ទីកន្លែង​មួយទៀត ហើយ​រួមគ្នា អនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម​៖

១- ចៀសវាង ឬ​បើ​ចៀស​មិនបាន​ត្រូវ​កាត់បន្ថយ លុបចោល ឬ​ពន្យារពេល​ឱ្យបាន​អតិបរិមា​ផ្លូវការ​ជួបជុំគ្នា ឬក៏​ការប្រជុំ និង​ព្រឹត្តិការណ៍​ដែល​បង្កឱ្យមាន​មនុស្ស​ច្រើន​។​

២- រៀបចំ​ឱ្យមាន​កន្លែង​សម្រាប់​ត្រួតពិនិត្យ​សុខភាព មុននឹង​អនុញ្ញាតឱ្យ​ចូលទៅក្នុង​ទី​បរិវេណ​វត្ត​អារាម ឬ​កន្លែង​បំពេញ​បុណ្យ​កុសល​នានា ត្រូវមាន​ឧបករណ៍​វាស់​កម្ដៅ ម៉ាស់ អាល់កុល អាល់កុល​ដែល ឬ​សាប៊ូ​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ​។​

៣-​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ពី​ម្នាក់​ទៅ​ម្នាក់ទៀត​ក្នុងពេល គង់ អង្គុយ ឈរ ឬក៏​ឈរ​ជជែក​គ្នា​ត្រូវ​ឃ្លាត ពីគ្នា​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​។

៤- ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​ថែរក្សា​សុភាព​ទាំងអស់គ្នា​តាមរយៈ​ការពាក់​ម៉ាស់​ការពារ លាង​សម្អាត​ដៃរ​ដោយ​សាប៊ូ ឬ​អាល់កុល ឬក៏​អាល់កុល​ដែល​។​

៥- ព្រះ​មេគណ​រាជធានី -​ខេត្ត ត្រូវធ្វើ​ការណែនាំ​បន្ថែម​ទៅដល់​ព្រះ​អនុគណ និង​ព្រះគ្រូ​ចៅអធិការ​គ្រប់​វត្ត ទាំងអស់ ឱ្យ​អនុវត្តតាម​គោលការណ៍​គម្លាត​សង្គម​ឱ្យបាន​ខ្ជាប់​ខ្លួន ស្របតាម​ការណែនាំ​រប​ស់​ក្រសួង សុខាភិបាល និង​សេចក្តីណែនាំ​នានា​ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​ព្រះរាជ​សង្ឃប្រកាស របស់​ព្រះ​ប្រមុខ​សង្ឃ​និកាយ​ធម្មយុត្ត​ខ្មែរ​គ្រប់ពេលវេលា​។​

៦- ព្រះ​មេគណ​រាជធានី​-​ខេត្ត ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាយការណ៍​ជាប្រចាំ​ស្តីពី ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មកកាន់​គណៈសង្ឃ​នាយក នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ព្រះរាជ​លេខាធិការដ្ឋាន នៃ​សម្ដេច ព្រះមហា​សង្ឃរាជ ដែលមាន​ទួ​រ​សព្ទ​លេខ (០១២ ៧៨៩ ៩៥៧ / ០១១ ៦៤៩ ១០១) អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ តាម​វត្ត​អារាម​នីមួយៗ​។​

​សម្តេចព្រះ​មហាសង្ឃរាជ បាន​សង្ឃដីកា​ថា ខ្ញុំ សង្ឃឹម​ក្នុង​ព្រះ​ហ​ឬ​ទ័យ​យ៉ាង​មុតមាំ​ថា ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ព្រះ​ឋានានុក្រម ទាំងអស់ រួមគ្នា​អនុវត្តតាម​យ៉ាង​ខ្ជាប់​ខ្លួន​បំផុត​ដើម្បី​កម្ពុជា​គ្មាន​ជំងឺ​កូ​វីដ​-១៩៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×