Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​គណនី​ហ្វេ​សបុ​កមួយ​បង្ហោះ​ផ្សព្វផ្សាយ​ខ្លឹមសារ​មិន​ពិត​! ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់ សូម​ប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បំភ្លៃ​ការពិត​

spot_img

​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប សូម​ទទូច​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់ សូម​ប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បំភ្លៃ​ការពិត​។ ការ​ស្នល​បែបនេះ​បន្ទាប់ពី ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ លី វណ្ណដា បាន​បង្ហោះ​ផ្សព្វផ្សាយ​ខ្លឹមសារ​ថា “​អ្នក​គ្រប់គ្នា​ពេលយប់ឡើង​ស្ងាត់​កុំ​ជិះ​ម៉ូតូ​តាមផ្លូវ​អង្គរ​កន្លែង​លក់​គំនូរ ព្រោះ​មាន​ចោរ​នៅចាំ​ស្ទាក់​ប្លន់​ម្តុំ​ហ្នឹង​”​។​

​រដ្ឋបាល​ខេត្តសៀមរាប​បានចេញ​ផ្សាយ​នូវ​ព័ត៌មាន​នាយ​ប់​ថ្ងៃទី 13 ខែវិច្ឆិកា​នេះ​ថា ម្ចាស់​គណនី​ហ្វេ​ស​បុក លី វណ្ណដា បាន​សុំទោស​ជា​សាធារណៈ​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ​។​

​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ លី វណ្ណដា បាន​បង្ហោះ​ផ្សព្វផ្សាយ​ខ្លឹមសារ​ថា “​អ្នក​គ្រប់គ្នា​ពេលយប់ឡើង​ស្ងាត់​កុំ​ជិះ​ម៉ូតូ​តាមផ្លូវ​អង្គរ​កន្លែង​លក់​គំនូរ ព្រោះ​មាន​ចោរ​នៅចាំ​ស្ទាក់​ប្លន់​ម្តុំ​ហ្នឹង​”​។

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​០០​នាទី កម្លាំង​ប៉ុស្តិ៍​បាន​ចុះទៅ​ដល់ទី​តាំង​ផ្ទះ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ លី វណ្ណដា មុខរបរ​អ្នកធ្វើ​នំពៀ​រលក់​(​អ្នក​បង្ហោះ​) មាន​ទីតាំងនៅ​ខាងលិច​ផ្សា​លើ​ភូមិ ដក​ពោ​ធ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ក្នុងពេល​សាកសួរ​ពេលនោះ លោកស្រី បានអោយដឹងថា​នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​៦​ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​២១​និង​៤០​នាទី ពេល​ខ្លួន​មិនបាន​នៅ​ជាមួយ​ប្ដី​ទេ ខ្លួន​កំពុង​នៅផ្ទះ​បានទទួល​ទូរស័ព្ទ​ពី​ប្ដី​តាមរយៈ​លេខ ០១៥៨៨៥៨៤៨ ថា “​មាន​គេ​តាម​បង​ពីក្រោយ បង​មើល​តាម​កញ្ចក់​ឃើញ​គេ​កាន់​កាំបិត គេ​ជិះ​ម៉ូតូ​គៀរ​ផ្ដួល​បង បង​រត់​ចូលក្នុង​របង​ព្រៃ​ឧទ្យាន អាជ្ញាធរ​អប្សរា​”​។ នៅពេល​លឺ​ដូន​នេះ​ខ្លួន​មានការ​ភ័យខ្លាច និង​បាន​ឆាត​រក​បងប្អូន​អោយទៅជួយ​មើល​ប្ដី ។ ស្រាប់តែ​នៅវេលា​ម៉ោង​ប្រហែល ២៣៖៣០​នាទី​ខ្លួន​ក៏បាន​ឃើញ​ប្ដី​ជិះ​ម៉ូតូ​ត្រលប់មក​ផ្ទះ​ដោយ​សុវត្ថិភាព និង​មិនមាន​របួសស្នាម​អ្វី​ទាំងអស់ ម៉ូតូ​ក៏​មិនមាន​ខូចខាត​អ្វី​ដែរ​។​

​តាម​ការបំភ្លឺ​រប​ស់បុ​រស​ជា​ប្តី ឈ្មោះ ស៊ាន វ៉ាន់​នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​តោន​ឡាន (​កា​រ៉ា​ស់​ជាង​ម៉ៅ​ផ្សា​ភូមិភាគ​) បាន​បំភ្លឺថា​៖ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខ្លួន​បាន​ផឹកស្រា​បៀរ​ហ្គេ​ន​ប៊ឺ​គ​អស់​ចំនួន​១​កេះ​កន្លះ គ្នា​៤​នាក់ ក្រោយពី​ផឹក​រួច​វេលា​ម៉ោង ២១​និង​៣៥​នាទី ខ្លួន​បាន​ចេញពី​កា​រ៉ា​ស់​ជួសជុល​ឡាន​ជាង​ម៉ៅ​ត្រឡប់មកផ្ទះ​វិញ​ដោយ​ជិះ​ម៉ូតូ​ម៉ាក ហ្ស៊ូ​មឺ​អ៊ិ​ច ព៌​ណ​ក្រហម​ជិះ​ត្រឡប់មកផ្ទះ​វិញ ពេល​ជិះ​មកដល់​ចំណុច​មុខ​ជាងគំនូរ​ផ្លូវ​កូ​ម៉ៃ​មាន​គុម្ព​ឫស្សី​នៅ​ពីមុខ​ស្រាប់​តែមាន​ម៉ូតូ​ពីរ​គ្រឿង​ជិះ​គ្នា​៤​នាក់​ជិះ​ពីក្រោយ មាន​ម៉ូតូ​១​គ្រឿង ជិះ​វ៉ា​មក​ខាងមុខ នៅពេលនោះ​ខ្លួន​បាន​បត់​ចង្កូត​ទៅខាង​កើត​ផ្លូវ​ហើយ​ផ្ដួល​ម៉ូតូ​របស់​ខ្លួនឯង​ដក​សោះ​ចុះ​រត់​ចូល​ព្រៃ​ឧ​ទ្យា​អង្គរ​តែម្ដង រួចហើយ​ក៏បាន​តេ​មក​ប្រពន្ធ​ឲ្យ​ជួយ លុះ​ក្រោយមក​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ​ក៏​ជិះ​ហួស​ទៅ​បាត់ទៅ ទើប​ខ្លួន​ចេញមកក្រៅ​ហើយ​បាន​ជួប​ជាមួយ​ជាងគំនូរ និង​សមត្ថកិច្ច​ពីរ​នាក់​ដែល​ខ្លួន​ស្គាល់​ថា​ឯកសណ្ឋាន​ប៉ូលីស​អន្តរាគមន៍ បានធ្វើ​កំណត់ហេតុ​រូបគាត់​នៅលើ​ម៉ូតូ រួចខ្លួន​ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​។​

​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដែល​ជនរងគ្រោះ​ចង្អុលបង្ហាញ​សួរ​បំភ្លឺ​ជាងគំនូរ​បាន​និយាយ​ឲ្យ​ដឹងថា​(​នៅ​ថ្ងៃកើតហេតុ​អំឡុង​ម៉ោង​២១ ទៅ​ម៉ោង​២២​មិនមាន​ករណី​ដូចដែល​ជនរងគ្រោះ​និយាយ​ទេ​) កន្លែងកើតហេតុ​គឺ មាន​ភ្លើង​បំភ្លឺ​មិន​ដូចដែល​ឈ្មោះ លី វណ្ណដា បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ ប្តី​របស់គាត់​ក៏​មិនបាន​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ដែរ ហើយ​ជាងគំនូរ​មិនបាន​លឺ​សំឡេង​ស្រែក​ឲ្យ​ជួយ​នោះទេ​។​

​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​យ៉ាងច្បាស់​លាស់​សាមីខ្លួន​សារភាព​ទទួលស្គាល់​កំហុស និង​សុំទោស​ជា​សាធារណៈ ដែល​ខ្លួន​បាន​បង្ហោះ​កន្លងមក​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ នា​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។

​រដ្ឋបាលខេត្ត សូម​ទទូច​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់ សូម​ប្រើប្រាស់​បណ្តាញ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បំភ្លៃ​ការពិត​។ រដ្ឋបាលខេត្ត នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សាធារណៈមតិ ដែល​លើកឡើង​នូវ​សំណូមពរ បញ្ហា​ប្រឈម ដោយមាន​មូលដ្ឋាន​ច្បាស់ ដើម្បី​រដ្ឋបាលខេត្ត មានលទ្ធភាព​ដោះស្រាយ និង​ឆ្លើយតបបាន​ទាន់ពេលវេលា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×