Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួភាពយន្តអាសអាភាស បានទទួលបាន 130.000 USD ដើម្បីបិទមាត់ពីរឿងទំនាក់ទំនងផ្លូវភេទជាមួយត្រាំ

spot_img

មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីត្រាំ សារភាពថា ខ្លួនឯងលោកបានចំណាយប្រាក់ 130.000ពាន់ដុល្លារ ដើម្បីផ្តល់ឲ្យតារាភាពយន្តអាសអាភាស ត្រូវបានគេចាត់ទុកថា ធ្លាប់មានទំនាក់ទំនងសាហាយស្មន់ជាមួយម្ចាស់សេតវិមាន។

Michael Cohen ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោកត្រាំ នៅថ្ងៃ ១៣ កុម្ភៈកន្លងមក ប្រកាសថា ខ្លួនលោកបានប្រើលុយឯកជនចំនួន ១៣០ពាន់ដុល្លារ ដើម្បីទូទាត់ឲ្យតារាភាពយន្តអាសអាភាស Stephanie Clifford ។ តារាអាសភាសធ្លាប់និយាយាថា មានទំនាក់ទំនងរួមភេទជាមួយលោកត្រាំ នៅអំឡុងពេល ៤ខែ បន្ទាប់ពីអ្នកស្រី Melania សម្រាលកូនប្រុស Barron -នេះបើតាមការចុះផ្សាយរបស់ AFP ។

មេធាវី Cohen អះអាង ៖ អង្គការ៥ និងយុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់លោកត្រាំ ពុំមានទាក់ទងអ្វីដល់ទំនាក់ទំនងជាមួយនាង Clifford ឡើយ។ ពួកគេពុំដែលផ្តល់ឲ្យខ្ញុំនូវខ្ទង់ប្រាក់នេះទេ ទោះបីដោយផ្ទាល់ ឬប្រយោលក្តី។ ខ្ទង់ប្រាក់ចាយទៅឲ្យនាង Clifford គឺស្របច្បាប់ទាំងស្រុង ព្រោះវាពុំស្ថិតក្នុងថវិការចំណាយសម្រាប់ការចំណាយស្វែងរកសន្លឹកឆ្នោត ឬវិភាគទានទាំងឡាយសម្រាប់យុទ្ធនាការរបស់លោកត្រាំ។

ប្រព័ន្ធចុះផ្សាយព័ត៌របស់អាមេរិកឲ្យដឹងថា ខ្ទង់ប្រាក់ត្រូវបានទូទាត់ឲ្យនាង Clifford តែមួយខែមុនពេលការបោះឆ្នោតប្រធានាធិបតីចាប់ផ្តើម “ខែវិច្ឆិកា ឆ្នាំ២០១៦) ដែលមានគោលបំណងរក្សាអាថ៌កំបាំង រវាងលោកត្រាំ និងស្ត្រីរូបនេះ។ តារាភាពយន្តអាសអាភាសខាងលើក៏បានអះអាងបញ្ជាក់ថា រវាងពួកគេ បានមានទំនាក់ទំនងផ្លូវភេទ អំឡុងឆ្នាំ ២០១៦។

មេធាវី Cohen ឲ្យដឹងថា ប្រធានាធិបតីត្រាំ បានបដិសេធចោលទាំងស្រុងអំពីរឿងនេះ៕ សូយន

spot_img
×