Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ជនជាតិ​ចិន​៦​នាក់ លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ទម្លុះទម្លាយ​ទូដែក​យក​ទ្រព្យសម្បត្តិ​ជាច្រើន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ នៅវេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ សហការ​ជាមួយ​កម្លាំង​នគរបាល មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៦ នាក់ នៅ​ចំណុច​បូរី​គជ់​អាស៊ី ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ​) យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ឡេង ស៊ីវ​វុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អាជីវករ មាន​ទីលំនៅ​ភូមិ​០៥ សង្កាត់​លេខ​៤ ក្រុង​+​ខេត្ត​ព្រះសីហនុ ។​

​ជនសង្ស័យ​ទាំង​៦​នាក់​មានឈ្មោះ​៖១/ ឈ្មោះ WANG HUA LIANG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ។ ២/ ឈ្មោះ WANG PING ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន ។ ៣/ ឈ្មោះ LIU XIANG GUANG ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន ។ ៤/ ឈ្មោះ TAO ER WEI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ។ ៥/ ឈ្មោះ​TAO ZHENG GANG ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន ។ ៦/ ឈ្មោះ WANG LING ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន ។ ទាំង ៦ នាក់​ខាងលើ​ស្នាក់នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។​

ចាប់យក​វត្ថុតាង​រួមមាន​÷ – រថយន្ត ចំនួន ២ គ្រឿង – ទូរស័ព្ទដៃ ចំនួន ៧ គ្រឿង – ដែកគាស់ ចំនួន ២ ដើម – កិច្ចសន្យាជួល​ផ្ទះ ចំនួន ១ ច្បាប់ – ប្រាក់ ចំនួន ១០៦.០០០​រៀល និង ១.៧១០​ដុល្លារ – កាត​ធនាគារ ចំនួន ៩ សន្លឹក – កាត​សម្គាល់​ខ្លួន ចំនួន ៥ សន្លឹក – ប័ណ្ណបើកបរ ចំនួន ១ សន្លឹក – ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន ១ សន្លឹក – កាត​ផ្សេងៗ ចំនួន ៩ សន្លឹក – លិខិតឆ្លងដែន​ជនជាតិ​ចិន ចំនួន ២ ក្បាល – ស្រោមដៃ​ក្រណាត់ ចំនួន ១ គូរ – នាឡិកាដៃ ចំនួន ១ គ្រឿង – សោ​រថយន្ត​LANDCRUISER ចំនួន ១ – កាំបិតប៉័ងតោ ចំនួន ១ – មួក ចំនួន ៣ – ដុំ​GPS ពណ៌​ខ្មៅ ចំនួន ១ – សោ​បន្ទប់ ចំនួន ១ – ម៉ូតូ​ម៉ាក​AIR BLADE ចំនួន ១ គ្រឿង – ទួរណឺវិស ចំនួន ១ – ដំបង​រលាស់ ចំនួន ១ ដើម – កាំបិត​ស្នៀត ចំនួន ៣ – ដំបងឆក់ ចំនួន ១ ដើម – ម្សៅ​ស​ថ្លា ចំនួន ២ កញ្ចប់​តូច​

បាត់បង់​សម្ភារ​រួមមាន​៖ – បន្តោង​ខ្សែក​ពេជ្រ ចំនួន ៣ – ចិញ្ចៀនពេជ្រ ចំនួន ៣ វង់ – ក្រវិល​ពេជ្រ ចំនួន ៤ គូរ – កងដៃ​ពេជ្រ ចំនួន ១ – ត្បូង​ចម្រុះ ចំនួន ២៥ គ្រាប់ – ចិញ្ចៀនមាស ចំនួន ១ វង់ – ក្រវិល​មាស ចំនួន ១ គូរ – ក្រវិល​ផ្លា​ទីន ចំនួន ៨ គូរ – ខ្សែក​ផ្លា​ទីន ចំនួន ៧ ខ្សែ – កងដៃ​ផ្លា​ទីន ចំនួន ៧ កង (១​ឈុត​) – ខ្សែដៃ​ផ្លា​ទីន ចំ​នួ ៤ ខ្សែ – ប្រាក់ ចំនួន ៥០០ ដុល្លារ – និង​សម្ភារ​មានតម្លៃ​មួយចំនួនទៀត​។ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×