Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រី ដា​ណា ព្រមាន​បុគ្គល​ដែល​ចូលចិត្ត​បំប៉ោង​ព័ត៌មាន​ឲ្យ​ប្រយ័ត្ន ព្រោះ​បើ​បងប្អូន​អ្នកស្រី​អាច​លើកលែង តែ​ចំពោះ​អ្នកដទៃ​ខ្លួន​មិន​លើកលែង​ដាច់ខាត​

spot_img

​ភ្នំពេញ ៖ ក្រោយពី​ផ្ទុះ​រឿងរ៉ាវ​ប្តឹងផ្តល់​រវាង​អ្នកស្រី ទ្រី ដា​ណា និង​បងស្រី​បង្កើត​របស់ខ្លួន​កាលពី​ម្សិលមិញ បង្ក​ឲ្យ​មានការ​វែក​ញ៉ែ​ក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ឥឡូវនេះ​អ្នកស្រី ទ្រី ដា​ណា បានចេញ​វីដេអូ​ព្រមាន​ចំពោះ​បុគ្គល​ដែល​ចូលចិត្ត​បំប៉ោង​ព័ត៌មាន​និង​សម្តែង​យក k ប្រយ័ត្ន​ជាប់​ពាក់ព័ន្ធ​។​

​ការព្រមាន​នេះ​ធ្វើឡើង​ក្រោយពី​អ្នកស្រី ទ្រី សុ​ផានិត ដែល​ត្រូវជា​បងស្រី​បង្កើត​អ្នកស្រី ទ្រី ដា​ណា ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​បាន​សន្លប់​ភ្លាមៗ​ពេល​បញ្ជូន​ទៅដល់​តុលាការ ហើយ​វីដេអូ​នោះ​ត្រូវបាន​បង្ហោះ​ជាច្រើន ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Tik Tok បង្ក​ឲ្យ​មានការ​រិះគន់​ធ្ងន់ៗ​ទៅលើ​អ្នកស្រី ទ្រី ដា​ណា ថា​មាន​ចិត្តធម៌​លើ​អ្នកដទៃ​តែ​ចិត្តដាច់​លើ​បងស្រី​បង្កើត​របស់ខ្លួន​។ ក្រោយពី​ទទួល​ការរិះគន់​បែបនេះ​អ្នកស្រី ទ្រី ដា​ណា ក៏បាន​ឆ្លើយតប​ថា «​ចាប់ពី​ម៉ោង​នេះ​តទៅ ខ្ញុំ​គិតថា​អ្នក​ដែល​ថតរូប​ហ្នឹង​ឡាយ​ឆ្វេ​ក​ឆ្វាច​បន្តទៀត ខ្ញុំ​នឹង​គិតថា​អ្នកនោះ​មាន​ចេតនា​មិនល្អ ដូចនេះ​ខ្ញុំ​នឹង​សុំ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ ផ្ញើ​សារ​ទៅកាន់​អ្នក​ដែល​ចង់​ពាក់ព័ន្ធ​ក្នុង​រឿងនេះ នេះ​ជា​សារ​ជូនដំណឹង កុំ​ឲ្យ​ថា​ខ្ញុំ​ធ្វើទៅ​មិនបាន​ប្រាប់​មុន សូម​អរគុណ »​។ អ្នកស្រី​បន្ថែមថា «​បញ្ជាក់​: ចាប់ពី​ម៉ោង​៥​និង​៤២​នាទី​នេះ​តទៅ បើ​ខ្ញុំ​ឃើញ​មាន​សកម្មភាព​ទៀត កុំ​ថា​ខ្ញុំ​អាក្រក់ នេះ​ខ្ញុំ​ជូនដំណឹង​ហើយ នៅ​ឲ្យ​សុខ​រៀងៗ​ខ្លួន​ទៅ​គឺ​ល្អ​បំផុត រឿង​បងប្អូន​ខ្ញុំ ខ្ញុំ​ចេះ​ដោះស្រាយ​ហើយ សូម​អរគុណ »​។​

​គួរ​បញ្ជាក់ថា តាមរយៈ​វីដេអូ​ឡាយ​កាលពី​ល្ងាចម្សិលមិញ​អ្នកស្រី ទ្រី ដា​ណា បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា អស់​រយៈពេល​ជា​យូរ​មកហើយ​ដែល​អ្នកស្រី​ខំ​ខាំមាត់​អត់ទ្រាំ មិន​យក​វប្បធម៌​ជេរ​បញ្ចោរ​ក្នុង​បណ្តាញ​សង្គម​មក​ដោះស្រាយ បើទោះជា​ត្រូវ​រង​នូវ​ការប្រមាថ​បរិហាកេរ្តិ៍​ពី​បងស្រី​បង្កើត​យ៉ាងណាក៏ដោយ​។ តែ​ពេលនេះ​អ្នកស្រី​គ្រាន់តែ​ចង់​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ខ្លួនឯង និង​ចង់​ឲ្យ​មនុស្ស​ដែល​ធ្វើ​ខុស​ចេះ​ទទួលកំហុស​ប៉ុ​ន្នោះ​តើ​អ្នកស្រី​ខុស​ត្រង់ណា​?

​មួយវិញទៀត​អ្នកស្រី​ក៏​ចង់​បញ្ជាក់ថា ចំពោះ​បងប្អូន​អ្នកស្រី អ្នកស្រី​ចេះ​ដោះស្រាយ​ហើយ តែ​អ្នកផ្សេង​ហាម​លូកដៃ​ព្រោះ​ខ្លួន​នឹងមិន​លើកលែង​ឲ្យ​ជាដាច់ខាត​៕ ដោយ​៖ កូ​លាប ក្រហម​


spot_img
×