Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងមហាផ្ទៃ ណែនាំ​គណៈ​អភិបាល​រាជធានី -​ខេត្ត ស្តីពី​ការពង្រឹង​វិធានការ​ការពារ ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជម្រាប​មក​ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ស្តីពី​ការពង្រឹង​វិធានការ​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​សម្តេច​ក្រឡាហោម បាន​លើកឡើងថា ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​សកលលោក​នៅតែ​បន្ត​រីក​រាលដាល​គួរ​ឲ្យ​បារម្ភ ។ ដោយឡែក​នៅ​កម្ពុជា ក្រសួងសុខាភិបាល​នៅតែ​បន្ត រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​។ ហេតុនេះ ដើម្បី​បង្ការ​ទប់ស្កាត់​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូដ​-១៩ នៅក្នុង​សហគមន៍ ចាំបាច់​ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ចាត់វិធានការ​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ក្នុង​ស្មារតី​នេះ ផ្អែក​តាម​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោលការណ៍​ណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ​សូម​ធ្វើការ​ណែនាំ ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ត្រូវ​បន្ត​ពង្រឹង​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅតាម​ទីកន្លែង​បំពេញ ការងារ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​នៅតាម​សហគមន៍​មូលដ្ឋាន ដោយ​យកចិត្តទុកដាក់​អនុវត្ត​កិច្ចការ​ចាំបាច់ មួយចំនួន​ដូចខាងក្រោម​៖

​បន្ត​ជំរុញ​ការអប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល សំដៅ​ការពារ កុំ​ឲ្យ​មាន​វីរុស​កូ​វីដ​-១៩ ឆ្លង​មកលើ​បុគ្គល និង​សហគមន៍​មូលដ្ឋាន ដោយ​គោរព​ឲ្យ​បាន​ជាប់​ជា ប្រចាំ​នូវ​ទម្លាប់​រស់នៅ ដូចខាងក្រោម​៖ សម្អាត​ដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឬ​ដែល​ឲ្យ​បាន​ញឹកញាប់ ពាក់​ម៉ាស ឬ​ប្រើ​ក្រមា កន្សែង ក្រដាស​ខ្ទប់មាត់​នៅពេល​បរិភោគ​តែ​ម្ហូបអាហារ​ដែល​ចំអិន​បានល្អ ក្អក ឬ​កណ្តាស់ ត្រូវ​ពង្រឹង​ការអនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​ការពារ បង្ការ និង​ទប់ស្កាត់ ការចម្លង​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាដើម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×