Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​រឿងនេះ​ធ្លាក់​លើ​អ្នក​គិត​យ៉ាងម៉េច​វិញ​? ទ្រី ដា​ណា និយាយ​ទាំង​ទឹកភ្នែក សម្រេច​ប្រើ​ប្រព័ន្ធតុលាការ ព្រោះ​គ្មាន​ជម្រើស និង​លើកលែង​ឲ្យ ទ្រី សុ​ផានិត លុះត្រាតែ​… (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ ប្រិយមិត្ត​ជា​អ្នកតាមដាន​ព័ត៌មាន បាន​ជ្រាប​រួចហើយ ពី​ហេតុការណ៍​សមត្ថកិច្ច​ចាប់ខ្លួន​អ្នកលក់​ផលិតផល​អន​ឡាញ ទ្រី សុ​ផានិត កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ម្សិលមិញ​នេះ ដែល​គេ​ដឹង​ច្បាស់​ថា​ធ្វើឡើង​ពី​សំណាក់​ប្អូនស្រី​បង្កើត​របស់ខ្លួន​គឺ​អ្នកស្រី ទ្រី ដា​ណា តាមរយៈ​ដីកា​បង្គាប់​ឲ្យ​ខ្លួន​របស់លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការចោទប្រកាន់​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង និង អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​»​។​

​តែ​យ៉ាងណាមិញ អ្វីដែល​ធ្វើ​ឲ្យ​មហាជន​មួយចំនួន​រន្ធត់ចិត្ត​នោះ គឺ​ការចាប់ខ្លួន​នេះ​ក៏បាន​ធ្វើ​ឲ្យ ទ្រី សុ​ផានិត ស្រាប់តែ​សន្លប់​ភ្លាមៗ​តែម្តង ខណៈ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ដល់​តុលាការ ហើយ​ក្នុង​សភាព​ដ៏​ស្លន់ស្លោ​នោះ​ផងដែរ ទ្រី សុ​ផានិត ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ទាំង​អាការ​ស្រឺ​ត​ខ្លាំង​ខណៈ​សរសៃ​ខ្ចី​គួរ​ឲ្យ​ព្រួយបារម្ភ​ជាខ្លាំង​។ តែ​យ៉ាងណា មនុស្ស​មួយចំនួន​ពុំបាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​នោះទេ និង​ថែមទាំង​បានដាក់​ឲ្យ​ថា «​នេះហើយ​លទ្ធផល​ការ​គុំ​គួ​ន​ច្រណែន​ឈ្នា​និ​ស ពេលដែល​និយាយ​តាម​ឡាយ​ហំ​ណាស់ ដល់ពេល​ទៅដល់​តុលាការ​សន្លប់​ឈឹង​, ពេល​យក​រឿង​អតីតកាល​ប្អូន​មក​និយាយ មិន​គិតដល់​ថ្ងៃនេះ​ផង ចែ​ផានិត​»​។​

​ក្រោយ​បងស្រី​ខ្លួន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ប៉ុន្មាន​ម៉ោង និង​ស្ថិតក្នុង​សភាព​បែបនេះ ដែល​ធ្វើ​ឲ្យ​មហាជន​មួយចំនួន​ផ្ទុះ​ការ​រិះគន់ថា ខ្លួន​ជាម​នុស្ស​ធ្វើបុណ្យ តែមាន​ចិត្តសាហាវ​ចំពោះ​បង​ខ្លួនឯង​បែបនេះ​ជាដើម ទីបំផុត នា​វេលា​ម៉ោង​ជិត ៩ យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា ត្រូវជា​ប្អូនបង្កើត​ក៏​បានចេញ​វីដេអូ​ស្រាយ​បំភ្លឺ​អំពី​រឿងនេះ ហើយ​មុននឹង​ឈានចូល​ប្រធានបទ អ្នកស្រី​ក៏បាន​លើក​ជា​សំណួរ​ថា​៖ «​បើសិនជា​បងប្អូន​ជា​រូបខ្ញុំ នៅពេលដែល​បងប្អូន ត្រូវមាន​គេ​ជេរ​បញ្ចោ និង​បរិហាកេរ្តិ៍​បងប្អូន​ជា​សាធារណៈ តាមរយៈ​ការ​ឡាយ​នៅលើ​ប្រព័ន្ធ​អន​ឡាញ បរិហាកេរ្តិ៍​និយាយ​បំ​ភ្លើ​ស បំភ្លៃ ខុសពី​ការពិត ហើយ​បរិហាកេរ្តិ៍​លើសពី​សាហាវ អ៊ីចឹង​សួរថា​បងប្អូន​គិត​យ៉ាងម៉េច​? តើ​ខ្លួន​បងប្អូន​សម្រាប់​ឲ្យ​គេ​ជេរ​បញ្ចោ​បែបនេះ​ដែរ​ឬ​អត់​? អ្នកខ្លះ​នឹង​ប្រាកដថា ឲ្យ​គេ​ជេរ​ទៅ សំខាន់​យើង​អ្នកធ្វើ​បុណ្យ ធ្វើ​ទាន ឲ្យ​គេ​ជេរ​ម៉ា​សេរី​ទៅ​! រីឯ​អ្នក​ខ្លះទៀត ប្រាកដជា​ឆ្លើយថា ខ្ញុំ​អត់​សុខចិត្ត​ទេ គេ​ជេរ​ខ្ញុំៗ ត្រូវតែ​ជេរ​គេ​វិញ​ត ឬក៏​បកស្រាយ ប្រាកដជា​និយាយ​អ៊ីចឹង​ហើយ​»​។​

​ប៉ុន្តែ សម្រាប់​អ្នកស្រី​ផ្ទាល់ ដែលជា​បុគ្គល​ម្នាក់​មហាជន​បាន​ស្គាល់​ច្រើន​រួចហើយ និង​ក៏​ជា​អ្នកដឹកនាំ​មនុស្ស​រាប់ម៉ឺន​នាក់ រកស៊ី​តែ​អំពើ​សុច្ចរិត ថ្លៃថ្នូរ នោះ​អ្នកស្រី​សូម​ជម្រាប​ប្រាប់​ទៅ​បងប្អូន​វិញ​ថា អ្នកស្រី​គឺ​មិន​យក​វប្បធម៌​ជេ​បញ្ចោ​គ្នា​នៅលើ​ប្រព័ន្ធ​អន​ឡាញ​ជាដាច់ខាត​។ អ្នកស្រី​ក៏បាន​បញ្ជាក់​បន្ថែមថា ចាប់តាំងពី​ចេះ​រកស៊ី​តាំងពី​បាតដៃ​ទទេ​មក អ្នកស្រី​ពុំដែល​ចេះ​ទៅ​ប៉ះពាល់​អ្នកណា សូម្បីតែ​បងប្អូន​ក្រុមគ្រួសារ​គឺ​អត់​ទាំងអស់ ហើយក៏​មិនចេះ​ជេរ​បន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​នេះដែរ គឺ​អត់​ដាច់ខាត និង​ផ្ទុយ​មកវិញ គិតតែ​សាង​តែ​អំពើ​ល្អ​ប៉ុណ្ណោះ​។​

​អ្នកស្រី​ក៏បាន​សួរ​បន្តថា បើ​គាត់ (​ទ្រី សុ​ផានិត​) ជា​បង​បង្កើត មានរឿង​អី ហេតុអ្វី ម្តេច​មិន​មក​សួរនាំ​អ្នកស្រី​ផ្ទាល់​ឲ្យ​ដឹង​ហេតុផល ទោះ​ត្រូវ​បង​វ៉ៃ​ដុំ​ច្រំ​ធាក់​ក៏ដោយចុះ តែ​ហេតុអ្វី​បានជា​បង​មិន​ឲ្យ​តម្លៃ​ប្អូន​សោះ​អ៊ីចឹង តែ​ជា​ជេរ​បញ្ចោ ហែកកេរ្តិ៍​ប្អូន​ខ្លួនឯង​ឲ្យ​គេ​ដឹង​ជា​សាធារណៈ​បែបនេះ​? ខណៈដែល​ទាំង​អ្នកស្រី​មិនដែល​តបត ឬ​ជេ​បញ្ចោ​ទៅវិញ​សូម្បី​បន្តិច​។ អ្នកស្រី​និយាយថា អ្នកស្រី​មិនមែនជា​គល់ឈើ​ទេ គឺជា​មនុស្ស​ដែរ​តើ ចេះ​ឈឺចាប់ ចេះ​ខ្មាសអៀន​ដូច​អ្នក​រាល់គ្នា​ដើរ​តើ​។

​ដោយឡែក ងាក​មក​រឿង​សម្រេចចិត្ត​ធ្វើតាម​ផ្លូវច្បាប់​ទៅលើ​បងស្រី​ខ្លួន​បែបនេះ ដែល​បង្ក​ការវែកញែក​ផ្អើល​ពេញ​បណ្តាញ​សង្គម​កាលពី​ម្សិលមិញ អ្នកស្រី ទ្រី ដា​ណា ក៏​សូម​ម​ជ្រាប​ទៅ​បងប្អូន​មហាជន​ទាំង​រំជួលចិត្ត​ថា «​ខ្ញុំ​អត់​មាន​ម៉ែ​មាន​ឪ ខ្ញុំ​គ្មាន​អ្នកណា​ទេ​ជាទី​ពឹង​ទេ ហើយក៏​គ្មាន​អ្នកណា​អាច​និយាយ​លើ​គាត់​ហ្នឹង (​ទ្រី សុ​ផានិត​) បានដែរ ដូច្នេះ ខ្ញុំ​ត្រូវ​សម្រេចចិត្តរ​ត់រក​អ្នកណាម្នាក់​ដែលមាន​អំណាច​ទៅ​និយាយ​ជាមួយ​គាត់ គឺ​មានតែ​ផ្លូវច្បាប់​ប៉ុណ្ណឹង ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ចេះ​ផ្សះផ្សារ​គ្នា​បាន ចេះ​រក​យុត្តិធម៌​បាន​ឲ្យ​ខ្លួនឯង​… ហើយ​គោលបំណង​ដ៏​ធំ​របស់ខ្ញុំ គឺ​ចង់​ឲ្យ​គាត់​ដឹង​ពី​កំហុស​របស់គាត់ ដែល​គាត់​បានធ្វើ​ខុស​មកលើ​ខ្ញុំ និង​ចង់​ឲ្យ​គាត់​សុំទោស​ខ្ញុំ​ជា​សាធារណៈ ព្រោះ​គាត់​ជេរ​ខ្ញុំ​តាម​សាធារណៈ អ៊ីចឹង​គាត់​ត្រូវ​សុំទោស​ខ្ញុំ​ជា​សាធារណៈ​ដូចគ្នា​»៕ ដោយ​៖ លឹម ហុង​

spot_img
×