Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន ទ្រី សុ​ផានិត ឡើង​តុលាការ​រហូត​សន្លប់​ចូល​ពេទ្យ ដោយសារតែ​រឿង​ជេរ​ហែកកេរ្តិ៍​ប្អូន​ខ្លួនឯង ទ្រាំ​ពុំបាន លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏​ដាក់​១​ឃ្លា​យ៉ាង​ចាក់​ដោត​ថា​…

spot_img

​ភ្នំពេញ​៖ ពិតមែន​ហើយ ការចាប់ខ្លួន​អ្នកលក់​ផលិតផល​អន​ឡាញ ទ្រី សុ​ផានិត ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ប្អូនស្រី​បង្កើត គឺ​អ្នកស្រី ទ្រី ដា​ណា បាន​បង្ក​ជា​ព័ត៌មាន​ដ៏​ក្តៅគគុក នៅលើ​បណ្តាញ​សង្គម​កាលពី​ម្សិលមិញ ជាមួយ​ការ​មតិ​វែកញែក​ខុសត្រូវ​ឡើង​ច​ម្រូ​វ​ចម្រាស់ ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។ ហើយ​ក្នុងនោះ​ផងដែរ គេ​ក៏​សង្កេតឃើញ​មានមតិ​ភាគច្រើន​គាំទ្រ​លើ​អ្នកស្រី ទ្រី ដា​ណា ដែល​បានសម្រេច​ជ្រើស​យក​ផ្លូវច្បាប់​មក​ដោះស្រាយ ដើម្បី​បញ្ចប់​ជម្លោះ​បងប្អូន​ខ្លួនឯង​ដ៏​រ៉ាំរ៉ៃ​នេះ ជាជាង​យក​វប្បធម៌​ជេរ​បញ្ចោរ​គ្នា​ទៅវិញទៅមក ដែលជា​គំរូ​ដ៏​អាក្រក់​នៅលើ​ប្រព័ន្ធ​អន​ឡាញ​។​

​ទាក់ទង​នឹង​រឿងរ៉ាវ​ប្តឹងផ្តល់​ឈានដល់​មានការ​ចាប់ខ្លួន ដោយសារតែ​ការ​ជេរ​បញ្ចោរ ហែកកេរ្តិ៍​បងប្អូន​ខ្លួនឯង​ជា​សាធារណៈ​ខាងលើនេះ​ផងដែរ ក្នុងនោះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ប៊ុន​រឿន ប្រុស​ស្អាត​ជ្រោយចង្វារ​» ក៏បាន​ធ្វើការ​លើកឡើង ដែលមាន​ខ្លឹមសារ​ដើម​ទាំងស្រុង​ថា​៖ «​ចូលចិត្ត​ឱប​ដុំ​ភ្លើង ហើយ​ស្រែកថា​ក្ដៅ ដូច​ពាក្យចាស់​ថា ដំបៅ​មិន​ឈឺ យក​ឈើ​ទៅ​រុគ ខ្ញុំ​សុំ​និយាយ​ពាក្យពិត ខ្ពើម​ហ្មង អ្នករក​សុ​ី​ណា ឡាយ​អាសអាភាស ដូច​គេ​ស្រាត ជាពិសេស​អាវ​ប្បធ​ម៍​ជេរ​បញ្ចោរ ហែក​គេ​រ្ត៍ គ្នា​នឹង ឈប់​បាន​ឈប់​ទៅ !!!

​ខ្ញុំ​ធ្លាប់​និយាយ ជាច្រើន​ដង​ហើយ កុំ​អាង​តែមាន​Facebook ឃើញ​គេ like Share ច្រើន អង្គុយតែ​ពុល​ទឹកមាត់ ពិតមែន​ហើយ​ថា យើង​មាន​សិទ្ធិ​បញ្ចេញមតិ តែ​សូមកុំ​បំពាន​អ្នកដទៃ កុំ​បំភ្លៃ​ការពិត ហើយ​ជេរ​បញ្ចោរ ហែក​ហួង ជីវិត​ឯកជន​គេ ហើយ​មួយៗ​អាង​អី​ខ្ញុំ​និយាយ​ការពិត តើ​មាន​គិត​ពាក្យ​ខ្លះ វា​ប៉ះពាល់​ជាមួយ​ផ្លូវច្បាប់​ទេ ។​

​ហើយ​តាំង​ជំ​ទាល​ថា ប្ដឹង​អី​ប្ដឹងទៅ យកទៅ​ណា យកទៅ មកពី​ដឹង​ពាក្យ​នឹង​ខុស ហើយ​នៅតែ​បំពាន ទើប​និយាយ​បែប​នឹង ពេល​គេ​ប្ដឹង​តាំង​ស្រែកថា​អយុត្តិធម៌​ណាស់ រក​ខ្សែ​ទុយោ​ឲ្យ​ជួយ ពេល​ខ្នងបង្អែក​គេ​ដឹង​យើង​ខុស មិន​ហ៊ាន​ចេញមុខ មានតែ​ក្បាច់​ចុងក្រោយ ចុះ​ពី​ឡាន​មុខ​ឡើង​អឿ ចូលដល់​របង​តុលាការ​ដួលសន្លប់ ដូច​ពាក្យចាស់​ថា ឃើញ​គុក បាន​ស្រក់​ទឹកភ្នែក ( ឃើញ​ចឹ​ង​នឹកឃើញ​ក្រុម​ពួក បាតុកម្ម​អាជីព បឹងកក់ ) ឬក៏​ថា ខ្មែរ​ដូចគ្នា​សោះ បងប្អូន​ឯង​សោះ ចុះបើ​ដឹង​ខ្មែរ​ដូចគ្នា បងប្អូន​ឯង​សោះ ម៉េច​ក៏​មិន​យោគយល់ ឡាយ​វីដេអូ ជេរ ហែក​គេ​រ្តិ៍ គ្នា​ធ្វើ​អី ។​

​ឃើញ​គេ​មិន​តបត មិន​មាត់ ហើយ​បាន like share ច្រើន​ផង ភ្លេច​អស់វ​ប្បធ​ម៍ ប្រពៃណី ខ្លួនឯង​ជា​ស្រី សំដី​ដូច​ហែក​សា​រ៉ុង ដើរ​កណ្ដាល​ផ្សារ ។​

​អ្នក​ធ្លាប់​រងគ្រោះ ទើប​យល់​អារម្មណ៍​ឈឺចាប់​មួយ​នេះ ដែល​ត្រូវគេ​លាប​ពណ៌ និយាយ​អាក្រក់ ទាំង​យើង​ខំព្យាយាម​មិន​តបត ខ្ញុំ​សូម​គាំទ្រ​ប្រព​ន្ធ័​ច្បាប់ នឹង​បងៗ​សម​ត្ថិ​កិច្ច សូមកុំ​មានការ​លើកលែង ចំពោះ​បុគ្គល​ធុនៗ​នឹង ព្រោះ​ទុក​ក៏​មិន​ចំណេញ​ជាតិ​ដែរ ហើយក៏​ដើម្បី​បញ្ចប់​អា​វប្បធម៌ លក់​ឡេ លក់​ស្អី​ផ្សេងៗ ក៏ដោយ កុំអោយ​ជេរ​បញ្ចោរ ហែក​ហួង​គ្នា ចឹ​ង​ទៀត ខូច​អស់​វប្បធម៌​ជាតិ សេចក្ដីថ្លៃថ្នូរ របស់​ស្ត្រី ជាពិសេស​ជា​គំរូ​មិនល្អ ដល់​ក្មេងៗ​ជំនាន់​ក្រោយ ។​

​ហើយក៏​សូម​សរសើរ បងស្រី ទ្រី ដា​ណា និង​ស្វាមី និង​បងប្អូន​ប្រជាជន​ខ្មែរ​ជាច្រើន ដែល​សាង​អំពើ​ល្អ កន្លងមក ហើយ​បាន​រើសយក​ផ្លូវច្បាប់ មិន​តបត មិន​ប្រើប្រាស់​ហឹ​ង្សា តាមរយៈ​ប្អូនៗ​មេធាវី ដែល​ចេះ​ច្បាប់​ជ្រៅជ្រះ នេះ​ជា​គំរូ​ដ៏​ល្អ​ណាស់ ព្រោះ​បង​នឹង​គ្រួសារ មិន​យក​ជំរើស​ជេរ​បញ្ចោរ តបត​គ្នា ធ្វើអោយ​បរទេស​គេ​មើលងាយ ស្ត្រី​ខ្មែរ ពេលខ្លះ​ការអត់ធ្មត់ របស់​មនុស្ស​គឺមាន​ព្រំដែន សូមបីតែ​ព្រះសង្ឃ​ខឹង​ខ្លះ ក៏​អោយ​ញោម​កាន់​បាត ឲ្យ​អាត្មា វ៉ៃ​មី​ចុយ​ម្រា​យ​នឹង​ម្ដង ។​

​ជា​ចុងក្រោយ​ខ្ញុំ​សូម​អង្វរ សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ល្មម​ដល់ពេល​ហើយ ជេរ​គ្នា គ្រាន់តែ​រឿង​កើប​លុយ ធ្វើ​មានបាន ខ្លួនឯង​សោះ ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប ខ្ញុំ​ខ្មាស​បរទេស​ណាស់​»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​ការរៀបរាប់​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​របស់​ម្ចាស់​គណនី​ខាងលើ លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏បាន​ដាក់​ប៉ុន្មាន​ឃ្លា​បន្ថែ​មយ៉ាង​ចាក់​ដោត​ថា​៖ «​សូម​គាំទ្រ​នៅ​អត្ថបទ​ក្មួយ​100% ម្យ៉ាងទៀត​ល្មម​ឈប់​ទៅ​អា​វប្បធម៌​អន្តរាគមន៍​ពី​ថ្នាក់លើ​នោះ អ្នក​ឡាយ​ជេរ​គេ​រាប់​ម៉ោង ដល់​គេ​ប្ដឹង តាំង​មាន​អ្នក​លូកដៃ​អន្តរាគមន៍​ទៅ​ឲ្យ​តុលាការ​ដោះ បើ​នៅតែមាន​អា​វប្បធម៌​ជេរ​រួចខ្លួន​នោះ​លប់​ច្បាប់​ចោល​ទៅ ហើយ​នាំគ្នា​ឡាយ​ជេរ​ទៅ ពីព្រោះ​ជេរ​គេ​ហើយ​អត់​មានទោស​នោះ ។​»៕ ដោយ​៖ លឹម ហុង​

spot_img
×