Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អី​ក៏​ចិត្ត​ក្តៅ​ម្ល៉េះ​! ស្ត្រី​ម្នាក់​ផ្ទុះ​កំហឹង​ស្ទុះ​ទៅ​ទះកំផ្លៀង​ក្មេងស្រី​ជំទង់​ម្នាក់​យ៉ាង​ចាស់ៗ​ដៃ​ផ្អើល​ពេញ​ផ្សារ គ្រាន់តែ​ហៅថា​… (​វីដេអូ​)

spot_img

​ស្ត្រី​វ័យ​កណ្តាល​អាយុ​ម្នាក់ បាន​ផ្ទុះ​កំហឹង​ទះកំផ្លៀង​នារី​វ័យ ១៩ ឆ្នាំ​ម្នាក់ យ៉ាង​ធ្ងន់ៗ​ដៃ បន្ទាប់ពី​នារី​នោះបាន​ហៅ​ស្ត្រី​នោះ​ថា «​មីង​» ខណៈពេល​ដើរ​ឆ្លងកាត់​ក្នុង​ផ្សារ​ដ៏​អ៊ូអរ​មួយកន្លែង នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​កាសែត Times Of India បាន​រាយការណ៍​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ បានកើត​ឡើង​គឺ​នៅពេល​ក្មេងស្រី​ម្នាក់​បាន​និយាយ​នូវ​ពាក្យ​ថា «​អត់​ទោស មីង​» ខណៈ​នាង​ព្យាយាម​សុំ​បើកផ្លូវ​ដើរ​នៅក្នុង​ផ្សារ​មួយកន្លែង នៅក្នុង​ទីក្រុង Etah ប្រទេស​ឥណ្ឌា​។ ប៉ុន្តែ នៅពេលនោះ ស្ត្រី​នោះ​មិនដឹង​អន់ចិត្ត​យ៉ាងម៉េច ក៏​ស្រាប់តែ​ស្តីបន្ទោស​ឲ្យ និង​ថែមទាំង​ស្ទុះ​ទៅ​ទះកំផ្លៀង​នាង​ទៀតផង​។​

​បើតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​អាយុ ៤០ ឆ្នាំ បាន​និយាយ​បង្កាច់បង្ខូច​ក្មេងស្រី​នោះ​ម្តង​ហើយ​ម្តងទៀត ដោយ​រំលោភបំពាន​ពាក្យសំដី ហើយ​អ្នក​ទាំងពីរ​ក៏បាន​វាយតប់​គ្នា​តែម្តង​។ មិនយូរប៉ុន្មាន ហ្វូងមនុស្ស​បាន​ឡោមព័ទ្ធ​ពួកគេ​នៅ​កន្លែងកើតហេតុ និង​បាន​ថត​បង្ហោះ​រូបភាព​រីក​រាលដាល​នៅលើ​អ៊ី​ន​ធើរ​ណិ​ត​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​នៅក្នុង​វីដេអូ ស្ត្រី​ជាច្រើន​អាច​ត្រូវ​បានឃើញ​ព្យាយាម​បំបែក​ការប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ រវាង​ស្ត្រី​អាយុ ៤០ ឆ្នាំ និង​ក្មេងស្រី​អាយុ ១៩ ឆ្នាំ មុនពេល​ដែល​អាជ្ញាធរ​មកដល់​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​។​

​ក្រោយ​ហេតុការណ៍​កើតឡើង ភាគី​ទាំងសងខាង ត្រូវបាន​នាំខ្លួន​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលីស ដើម្បី​សួរនាំ​មូលហេតុ​។ មន្ត្រី​បាន​និយាយថា ក្មេងស្រី​ជំទង់​បាន​ហៅ​ស្ត្រី​នោះ​ថា “ មីង​” បន្ទាប់មក​ស្ត្រី​នោះ​ក៏បាន​ខឹង និង​វាយ​ក្មេងស្រី​នោះ​តែម្តង​។ តែ​យ៉ាងណា ក្រោយមក សាច់ញាតិ​របស់​ពួកគេ​បានមក​ដល់ ហើយ​ពួកគេ​បាន​ដោះស្រាយ​បញ្ចប់រឿង ដោយ​គ្មាន​ការ​ប្តឹងផ្តល់​គ្នា​នោះទេ​៕ ដោយ​៖ លឹម ហុង​


spot_img
×