Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​! ក្រោយ ទ្រី សុ​ផានិត ត្រូវ​បានឱ្យ​សម្រាក​ព្យាបាល​ជំងឺ​ចុះ​ស្រឺ​ត​ខ្លាំង ស្រាប់តែ​ពូ​ម៉ៅ​ដាក់​១​ឃ្លា​ទៅកាន់​បងថ្លៃ​… ស្តាប់​ហើយ​ធានា​ឈឺ​ថែម​!!

spot_img

​ភ្នំពេញ​៖ ពិតណាស់ ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប​ហើយ នា​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ ករណី​សមត្ថកិច្ច​ចាប់ខ្លួន ទ្រី សុ​ផានិត ដែល​ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​អ្នកស្រី ទ្រី ដា​ណា ដែលជា​ប្អូនស្រី​បង្កើត បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កក្រើក​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ចុះផ្សាយ​ឡើង​ព្រោងព្រាត​តែម្តង​។​

​តែ​យ៉ាងណា អ្វីដែល​មិន​នឹកស្មាន​នោះ គឺ​ខណៈពេលដែល​សមត្ថកិច្ច​នាំខ្លួន​ដល់​តុលាការ ស្រាប់តែ ទ្រី សុ​ផានិត បាន​ដួលសន្លប់​ភ្លាមៗ ធ្វើ​ឲ្យ​ផ្អើល​ស្លន់ស្លោ​ពេញ​ក្នុង​តុលាការ​តែម្តង​។ ហើយ​ការដួលសន្លប់​ភ្លាមៗ​នេះ​ផងដែរ ក៏ត្រូវ​បាន​គេ​ជឿថា​គឺ​ដោយសារតែ​នាង​ទើបតែ​សម្រាល​កូនស្រី​បាន​៤​ខែ ហើយ​នាង​មាន​អារម្មណ៍​តក់ស្លុត​ក្នុង​ចិត្ត​ខ្លាំងពេក ទើប​ពេលនោះ​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​របស់​នាង​លោត​ញាប់​ខុសពី​ធម្មតា រហូត​ចុះ​ស្រឺ​ត​ខ្លាំង ទើប​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​។

​ជាមួយ​ស្ថានការណ៍​ធ្ងន់ធ្ងរ​នេះ​ផងដែរ ជនសង្ស័យ ទ្រី សុ​ផានិត អាយុ ៣៩ ឆ្នាំ ក៏​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​មើលថែ​ព្យាបាល​ជា​បណ្តោះ​អាន្ន នៅឯ​បុរី​អ័​រ​គី​ដេ ស្ថិតក្នុង​ភូមិ​អ័​រ​គី​ដេ សង្កាត់​អូ​បែកខ្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ដោយឡែក ខណៈ ទ្រី សុ​ផានិត ជា​បងថ្លៃ​កំពុងស្ថិត​ក្នុងស្ថានភាព​ត្រូវបាន​សង្គ្រោះបន្ទាន់​បែបនេះ ស្រាប់តែ​ស្វាមី​អ្នកស្រី ទ្រី ដា​ណា គឺ​ពូ​ម៉ៅ ស្រាប់តែ​បង្ហោះ​សារ​ដាក់​យ៉ាង​ឈឺៗ​បែបនេះ​ថា​៖ «​សេពគប់​ពួក​សំដែង​យូរៗ​ទៅ ចេះ​សំដែង​ហើយ សំដែង​សមជា​ង​តួកុន​អាជីព​ទៀត សុំ​សរសើរ​នូវ​ល្បិច​អ្នក​ខូច ល្មមៗ​នឹក​មិនឃើញ​ទេ​ល្បិច​នេះ​»៕ ដោយ​៖ លឹម ហុង​

<iframe src=”https://web.facebook.com/plugins/video.php?href=https%3A%2F%2Fweb.facebook.com%2Fsylvain.utyun%2Fvideos%2F1479243905610307%2F&show_text=0&width=264″ width=”264″ height=”476″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowfullscreen=”true” allow=”autoplay; clipboard-write; encrypted-media; picture-in-picture; web-share” allowFullScreen=”true”></iframe>​

spot_img
×