Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកសាយ សំអាល់៖ បើគ្មានការចាប់ផ្តើមកាលពីឆ្នាំ១៩៩៣ទេ គ្មានក្រសួងបរិស្ថានពេលនេះដែរ

spot_img

ភ្នំពេញ៖ លោករដ្ឋមន្ត្រីសាយ សំអាល់ បានថ្លែងអំណរគុណ ចំពោះវីរៈភាពរបស់មន្ត្រី កាលជំនាន់នោះ ដែលបានប្រឹងប្រែង ត្រួសត្រាយបង្កើតក្រសួង ពីបាតដៃទទេ ហើយថា បើគ្មានការចាប់ផ្តើម កាលពីពេលនោះទេ ក៏គ្មានក្រសួងបរិស្ថាន ពេញលេញយ៉ាងដូចនេះដែរ។

ក្រសួងបរិស្ថាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំពិធីថ្លែងអំណរគុណទៅដល់មន្ត្រីរាជការក្រសួងបរិស្ថានដែលជាស្ថាបនិកបង្កើតក្រសួងដំបូងនៅឆ្នាំ១៩៩៣។ ពិធីនេះមាន លោករដ្ឋមន្ត្រី សាយ សំអាល់ និងលោកម៉ុក ម៉ារ៉េត តំណាងរាស្ត្រ និងជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើជាអធិបតីដែលមានការចូលរួមពីមន្ត្រីជំនាន់មុន និងមន្ត្រីជំនាន់ក្រោយ។

ក្នុងពិធីថ្លែងអំណរគុណនេះ មន្ត្រីជំនាន់ក្រោយ​ បានជូនបាច់ផ្កាដល់មន្ត្រីចាស់ដើម្បីជាការដឹងគុណ។ សូមបញ្ជាក់ថាមុនមានក្រសួងបរិស្ថានថ្មីពណ៌សសង់ឡើងក្នុងរចនាបទសហសម័យកំពូល៥នៅតាមបណ្តោយមាត់ទន្លេយ៉ាងដូចនេះ ក្រសួងបរិស្ថានពីមុនមានទីតាំងនៅខាងត្បូងសួនច្បារវិមានឯករាជ្យដែល កាលណោះ មានឈ្មោះថា រដ្ឋលេខាធិការដ្ឋានគ្រប់គ្រងបរិស្ថាន។

កាលណោះជាក្រសួងដែលធ្វើការងារលើបរិស្ថាននេះ មាននាយកដ្ឋានចំនួន៣ប៉ុណ្ណោះ ហើយមានមន្ត្រីដំបូងចូលបម្រើការងារតែ ១០៩នាក់ ប៉ុន្តែពេលនេះ ក្រសួងបរិស្ថានបច្ចុប្បន្នបានក្លាយជាស្ថាប័នពេញលេញមួយមាន៥អគ្គនាយកដ្ឋាន និងនាយកដ្ឋានចំនួន៣៥ដែលសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកិច្ចគាំពារបរិស្ថានយ៉ាងមានប្រសិទ្ធភាពនិងការអភិវឌ្ឍដោយចីរភាពយ៉ាងមានប្រសិទ្ធផល៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×