Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! អ្នកនាង Rove Riya ចេញមក​ស្រាយ​ចម្ងល់​ថា តើ​ត្រូវជា​អ្វី​នឹង​អ្នកនាង ទ្រី សុ​ផានិត បាន​រៀង​ដូច​ខ្នះខ្នែង​ដៃជើង​ម្ល៉េះ​…. (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ជា​ជឿជាក់ថា ប្រិយមិត្ត​មួយចំនួនធំ​បានដឹង ហើយ​មួយចំនួន​តូច​ក៏​ពុំ​សូវ​ចាប់អារម្មណ៍ ថា​តើ​អ្នកណា​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ (​ថ្ងៃទី​១១ ខែវិច្ឆិកា​) ជា​អ្នកខ្លះ​ខ្នែង​យ៉ាងខ្លាំងបំផុត ក្នុង​ការជួយ​នាំយក ទ្រី សុ​ផានិត ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ក្រោយ​ទួល​សន្លប់​នៅ​តុល​ការ​។

​ពិតណាស់ ក្នុងនោះ​អ្នក​ដែល​បាន​ខ្នះខ្នែង និង​មានការ​ព្រួយបារម្ភ​ខ្លាំង​នៅក្នុង​ហេតុការណ៍​នោះ គឺ​អ្នកនាង Love Riya និង​គូស្នេហ៍​លោក សូ​នី ក្នុងការ​នាំយក ទ្រី សុ​ផានិត ទៅ​សង្គ្រោះបន្ទាន់ ពី​មន្ទីរពេទ្យ​មួយ​ទៅកាន់​មន្ទីរពេទ្យ​មួយ ដែល​ធ្វើ​ឲ្យ​មហាជន​មហាជន​សម្តែង​នូវ​ការកោតសរសើរ​ជាខ្លាំង ចំពោះ​ទឹកចិត្ត​ជួយ​យកអាសារ​របស់​អ្នក​ទាំងពីរ​។​

​តែ​ទោះយ៉ាងណា ទន្ទឹម​នោះ​ផងដែរ ក៏មាន​មហាជន​ជា​អ្នក​ទើស​មួយចំនួន ក៏បាន​រិះគន់​ទៅ​ទៅលើ​ទង្វើ​នៃ​ការជួយ​គ្នា​ក្នុង​គ្រាអាសន្ន​របស់ Love Riya ដោយនិយាយ​បែបនេះ​ថា «​តើ Riya ហ្នឹង ត្រូវជា​អ្វី​នឹង សុ​ផានិត ហេតុអ្វី​រាងដូចជា​ខ្នះខ្នែង​ដៃជើង អី​ក៏​ចេះ​ម្ល៉េះ រឿង​គ្រួសារ​គេ ទុក​ឲ្យ​គេ​ជា​អ្នកដោះស្រាយ​ទៅ​…»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​ពាក្យ​មនុស្ស​មួយចំនួន​បានធ្វើ​ការរិះគន់ មិន​ចេញ​ចិត្ត​នូវ​ទង្វើ​ដែល​ខ្លួន​បានធ្វើ អ្នកនាង Love Riya ក៏​បានចេញ​វីដេអូ​ធ្វើការ​សុំទោស និង​បកស្រាយ​ថា តាមពិតទៅ អ្នកនាង​មិនត្រូវ​អ្វី​ជាមួយ​គាត់​ទេ ប៉ុន្តែ ដោយសារ​ធ្លាប់​នៅក្បែរ ធ្លាប់​សប្បាយ​ជុំ​ជាមួយគ្នា អ៊ីចឹងទៅ នៅពេល​ឃើញ​គាត់​កំពុង​ជួប​ទុក្ខ​បែបនេះ ក៏បាន​ស្រ​វេ​ស្រវា​ទៅ​ជួយ​យកទៅ​ពេទ្យ​ទៅ​។ តែ​យ៉ាងណា អ្នកនាង Love Riya ក៏បាន​អរគុណ​ដល់​បងៗ​តុលាការ និង​សមត្ថកិច្ច​ទាំងអស់ ដែល​បានអនុញ្ញាត​ឲ្យ ទ្រី សុ​ផានិត បាន​សម្រាក​ព្យាបាល ហើយ​អ្នកនាង​ក៏​សង្ឃឹមថា អ្វីៗ​គ្រប់យ៉ាង​សម្រាប់​បងប្អូន​អ្នក​ទាំងពីរ នឹង​ប្រសើរ​ឡើងវិញ នៅពេល​ឆាប់ៗ​ខាងមុខនេះ​៕ ដោយ​៖ លឹម ហុង​

spot_img
×