Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

love Riya លេង​ឈុត​ធំ ទិញ​កាដូ​ជូន​គូ​សេ្ន​ហ៍​ថ្មី​សុទ្ធតែ​រថយន្ត​ឡិច​ស៊ី​ស​ស៊េរី​ចុងក្រោយ​

spot_img

ភ្នំពេញ៖ love Riya អ្នកលក់​ឡេ​អន​ឡាញ​ល្បីឈ្មោះ​ក្រោយពី​លែងលះ​ដាច់ស្រេច​ជាមួយ​អតីត​ស្វាមី​រូប​សង្ហា​រួច បាន​ផ្តើម​ស្នេហ៍​សាជាថ្មី​ជាមួយ​បុរស​សង្ហា​ម្នាក់ទៀត ដែលជា​និ​ច្ច​កាល​តែង​បង្ហាញ​ភាព​ផ្អែមល្ហែម​ដាក់គ្នា​មិនដែល​ដាច់​លើ​បណ្តាញ​សង្គម ហើយ​ចុង​ក្រោយនេះ love Riya លេង​ឈុត​ធំ​តែម្តង ដោយ​ជូន​កាដូ​លោក ដែន សូ​នី សុទ្ធតែ​រថយន្ត​ឡិច​ស៊ី​ស ស៊េរី​ចុងក្រោយ​។​

​តាមរយៈ​បណ្តាញ​សង្គម Tik Tok លោក ដែន សូ​នី បាន​បង្ហោះ​វីដេអូ​ជាមួយនិង​ចិត្ត​រំភើប​ជាខ្លាំង ដោយបាន​ទទួល​កាដូ​ជា​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ស៊េរី​ឆ្នាំ​ចុងក្រោយ​តែម្តង ដោយ​លោក​បាន​រៀបរាប់ថា «​អរគុណ​ម្ចាស់​កាដូ អរគុណ love Riya ជាពិសេស​សម្រាប់​កាដូ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ស៊េរី​ឆ្នាំ​២០២១​នេះ​។
​ក្រោយពី​ការ​បង្ហោះ​រួច​ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​តិកតុក​ជាច្រើន ​ចូលរួម​ត្រេកអរ អ្នកខ្លះ​ក៏​សរសើរ​ថា​លោក ដែន សូ​នី សំណាង​ជាង​ប្តី​មុន​។​

​គួរ​បញ្ជាក់ថា ជារឿយៗ​គូរ​ស្នេហ៍​ទាំង​២​តែង​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ផ្អែមល្ហែម​ ដោយ​ការទិញ​កាដូ​មានតម្លៃ​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​កាលពីពេល​កន្លងទៅ​លោក ដែន សូ​នី ក៏​ទើបតែ​ទិញ​ក្រវិល​ពេជ្រ​២​ឈុត​ជូន​ជា​កាដូ​សម្រាប់ love Riya ផងដែរ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​យល់ថា​លោក ដែន សូ​នី ហាក់​ស្រឡាញ់​និង​យកចិត្តទុកដាក់ love Riya ជាង​ស្វាមី​មុន​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×