Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​ធ្វើតេស្ដ​លើក​ទី​៣ លើ​សំណាក​ចំនួន​១១៩៥ អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺ អវិជ្ជមាន​ទាំងអស់​

spot_img

​ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បានប្រកាសថា លទ្ធផល​ធ្វើតេស្ដ​លើក​ទី​៣ លើ​សំណាក​ចំនួន​១១៩៥​នាក់ ចំពោះ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថា អវិជ្ជមាន​ទាំងអស់​។

ចំពោះ​សំណាក​នៅសល់​ចំនួន​១០៥​ទៀត វិទ្យាស្ថាន​ប៉ាស្ទ័រ នឹង​បន្ត​ពិ​និត្យនៅ​ថ្ងៃស្អែក​ទៀត​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បើតាម​របាយការណ៍ និង​ការបញ្ជាក់​ពី​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែង​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​អ្នក​នៅ​ជុំវិញ សម្តេច​ទាំងអស់​នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​ទទួលបាន​លទ្ធផល អវិជ្ជមាន​។​

​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ នឹង​បន្ត​ធ្វើតេស្ត​លើក​ទី​៤ ដែលជា​លើកចុងក្រោយ ដើម្បី​បញ្ជាក់​ច្បាស់​ពាក់ព័ន្ធ​នឹង​មេរោគ​កូ​វីដ​១៩​។​

​ចំពោះ​ការធ្វើ​តេស្ត​លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា គិត​ត្រឹម​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មាន​វិជ្ជមាន​តែ​ចំនួន​៤​នាក់​ប៉ុណ្ណោះ គឺ​លោក សួស យ៉ា​រ៉ា​, លោក សរ ចិ​ត្រា និង​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា ព្រមទាំង​អង្គរក្ស​ផ្ទាល់​គណៈប្រតិភូ​ហុង​គ្រី ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×