Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត​សុខ ទូច ចាប់​ឈើ​ផ្ចឹក​១​រថយន្ត​នៅ ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ដែល​ត្រូវបាន​គេ​កាប់​នៅពេល​ថ្ងៃ នឹង​ត្រៀម​ដឹក​ចេញ​នៅពេល​យប់

spot_img

​ព្រះវិហារ​៖ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ចាប់​ឈើ​ផ្ចឹក​ដែល​ត្រូវបាន​គេ​កាប់​នៅពេល​ថ្ងៃ នឹង​ត្រៀម​ដឹក​ចេញ​នៅពេល​យប់ ដែល​ឈើ​ធំៗ​នេះ​មានតែ​នៅ ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​។​

​លោក​បណ្ឌិត​សុខ​ទូច​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា​បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កថា ដោយសារតែ​កូ​វីដ​-១៩ ខ្ញុំ​បានធ្វើ​ដំណើរ​មកកាន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​ទាំងយប់​។ នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ចំ​ខួប​៣​ឆ្នាំ​និង​៣​ខែ​នៃ​ការទទួល​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំ​បាន​ទៅ​ចាប់​ឈើ​ផ្ចឹក​ដែល​ត្រូវបាន​គេ​កាប់​នៅពេល​ថ្ងៃ​នឹង​ត្រៀម​ដឹក​ចេញ​នៅពេល​យប់ ដែល​ឈើ​ធំៗ​នេះ​មានតែ​នៅ ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​តែប៉ុណ្ណោះ​។ បើ​យើង​មិន​ធ្វើ​កិច្ចការ​នេះ​ទេ ក្រុម​នេះ​នឹង​បំផ្លាញ​ព្រៃឈើ​ធំៗ​ដែល​នៅសល់​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×