Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ចាប់យុវជនម្នាក់វាយខ្នោះ ព្រោះ​សុំ​លុយ​ម្ដាយ​ទិញ​គ្រឿងញៀន​មិនបាន គំរាម​សម្លាប់​ម្ដាយ​និង​ដុត​ផ្ទះ​ចោល

spot_img

​កណ្ដាល​៖ លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​ បានឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនយុវជនម្នាក់ ករណី​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​និង​គំរាម​សម្លាប់​ម្ដាយ​ចោល ​ដោយ​ខឹង​សុំ​លុយ​ម្ដាយ​ទិញ​គ្រឿងញៀន​មិនបាន នៅ​យប់​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​
​។​

​លោក​អធិការ​ឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ប៉ា អូន ភេទ​ស្រី​ អាយុ​៥០ ឆ្នាំ​ជនជាតិខ្មែរ
​មាន​ទីលំនៅ​ភូមិ​ស្ដៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មុខរបរ​កសិករ​ (​ត្រូវជា​ម្តាយបង្កើត​)
រីឯ​ជនសង្ស័យ​ឈ្មោះ​ភា រស្មី ភេទ​ប្រុស​ អាយុ​២៦ ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ មុខរបរ​មិន​ពិតប្រាកដ ត្រូវជា​កូនបង្កើត (​ឃាត់ខ្លួន​)។ ចំពោះ​សម្ភារ​ខូចខាត​រួមមាន ៖ ១-​ឆ្នាំង​ដាំបាយ​ខ្សែភ្លើង​ចំនួន​១ , ២-​កង្ហា​ល​ចំនួន​១
៣-​ព្រះ​ភូម​រាន​ទេវតា​ចំនួន​០១, ៤- បង្កាន់ដៃ​កាន់​ជណ្តើរ​ផ្ទះ​ធ្វើ​អំពី​ថ្ម​ខូចខាត​ផ្នែក​ខាងក្រោម​ ៥- ស៊ុម​រូបថត​ចំនួន​០៣ និង​មែកឈើ​ហូប​ផ្លែ​មួយចំនួន​។​ ​ចំពោះ​វត្ថុតាង​ចាប់យក​រួមមាន ​៖  ១-​ញញួរ​ផ្លែ​ដែក​ដង​ឈើ​ប្រវែង​០,២២​ម៉ែត្រ​ចំនួន​០១, ២- ​កាំបិត​កញ្ចែ​ត​ប្រវែង​០,៤៨​ម៉ែត្រ ចំនួន​០១, ៣-​ដែក​ស្រួច​ចំនួន​០២​ដើម មួយ​ដើម​ប្រវែង​០,៤៣​ម៉ែត្រ​
​និង​ដែកកេះ​ហ្គាស​ចំនួន​០១​ពណ៌ស្វាយ​។​

លោក​អធិការ​បន្តទៀតថា នៅ​យប់​ថ្ងៃ ខែ ឆ្នាំ​កើតហេតុ​ខាងលើ​ ជនសង្ស័យ​បាន​សំលុយ​ពី​ម្តាយ​ឈ្មោះ​ប៉ា អូន ជា​ជនរងគ្រោះ​ចំនួន​២.០០០០៛(​ពី​ម៉ឺន​រៀល​) តែ​ម្តាយ​ជា​ជនរងគ្រោះ​មិនមាន​លុយ​ឲ្យ ស្រាប់តែ​ជនសង្ស័យ​ខឹង​ក៏បាន​ទាត់​ឆ្នាំង​ដាំបាយ​ខ្សែភ្លើង និង​កង្ហា​រ​បណ្តាលឲ្យ​ខូចខាត រួច​យក​ញញួរ​វាយ​កាំជណ្តើ​ផ្ទះ និង​វាយ​ព្រះ​ភូម​រាន​ទេវតា​បណ្តាលឲ្យបែក​ខូចខាត​ទាំងអស់ បន្ទាប់មក​យក​កាំបិត​កាប់​ស៊ុម​រូបថត និង​ដើមឈើ​នៅខាងមុខ​ផ្ទះ​រួច​យក​ដែក​ចង់​ស្រួច​គំរាម ​រក​ចាក់​ម្តាយ​ជា​ជនរងគ្រោះ​ ថែមទាំង​យក​ដែកកេះ​គំរាម​រក​ដុត​ផ្ទះ​ចោល​ថែមទៀត​។​

ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ជា​ម្តាយ ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​បាន​ចុះ​ដល់​ចំណុចកើតហេតុ ​ពិនិត្យ​ជាក់ស្តែង​ រួច​នាំយក​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ។ ក្រោយពី​សួរនាំ​រួច​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ៖​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​វាយ និង​កាប់​បំផ្លិចបំផ្លាញ់​ទ្រព្យសម្បត្តិ​រួម​និង​គំរាម រក​ចាក់​ម្តាយ និង​រក​ដុត​ផ្ទះ​ពិតប្រាកដ​មែន​ដោយសារ​សុំ​លុយ​ម្តាយ​យក​ទិញ​ថ្នាំញៀន​មិនបាន ។​

​ក្រោយពី​សួរនាំ​ជនសង្ស័យ​រួច កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​បាន​បញ្ជូន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×