Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្លាហាន​មែន​! ស្រី​ស្អាត​ជួយសង្គ្រោះ​ជីវិត​យុវជន​ម្នាក់​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន តាមរយៈ​ការ​ឱប​បឺត​មាត់ ធ្វើ​ឲ្យ​រំជួល​បេះដូង​មនុស្ស​ជាច្រើន!

spot_img

​យុវជន​អាយុ ១៦ ឆ្នាំ ម្នាក់ ត្រូវ​បានឃើញ​កំពុង​ឈរ​នៅលើ​ស្ពាន​មួយកន្លែង ខណៈ​កំពុង​គំរាម​លោត​សម្លាប់ខ្លួន ស្ថិតក្នុង​ទីក្រុង Shenzhen ខេត្ត Guandong ប្រទេស​ចិន ។ មនុស្ស​រាប់រយ​នាក់ បាន​កំពុង​សម្លឹងមើល​ក្នុង​ក្តី​រន្ធត់​ជាខ្លាំង ខណៈ​យុវជន​រូបនោះ​បដិសេធ​ឡើងទៅ​កាន់​កន្លែង​សុវត្ថិភាព​ពី​បង្កាន់ដៃស្ពាន ។ ប៉ូលីស​បានមក​ដល់ និង​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​យុវជន​រូបនេះ ប៉ុន្តែ គ្មាន​នរណាម្នាក់​អាច​ចូលទៅ​កៀក​គាត់​បានឡើយ ព្រោះតែ​ក្នុង​ដៃ​របស់គាត់​មានកាំបិត​គំរាម ។​

​ប៉ុន្មាន​នារី​ក្រោយមក នារី​ម្នាក់​ឈ្មោះ Liu Wenxiu អាយុ ១៩ ឆ្នាំ ដែលជា​អ្នកបំរើ​នៅ​សណ្ឋាគារ បាន​ដើរ​ឆ្លង​ទៅកាន់​ផ្ទះ​របស់​នាង​ពី​កន្លែងធ្វើការ នៅពេលនោះ នាង​ក៏បាន​ឃើញ​យុវជន​នោះ និង​ដឹងថា នាង​នឹង​ត្រូវធ្វើ​អ្វី ដើម្បី​ជួយ​គាត់ ។ Wenxiu ដែល​ពីមុន​ធ្លាប់​ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួនឯង ដូច្នេះ នាង​បានដឹង​ច្បាស់​ពី​អារម្មណ៍​របស់​យុវជន​នោះ ដែល​កំពុង​គំរាម​សម្លាប់ខ្លួន​បែបនេះ ។​

​នៅពេលនោះ នាង​បាន​ប្រាប់​ប៉ូលីស​ថា នាង​គឺជា​មិត្តស្រី​របស់​យុវជន​នោះ ហើយ​នាង​បាន​គ្រប់គ្រង​ចូលទៅ​កៀក និង​និយាយ​ទៅកាន់​គាត់ ។ នាង​បាន​ចែករំលែក​រឿងរ៉ាវ​ជីវិត​ដ៏​ក្រៀមក្រំ និង​លំបាក​វេទនា​របស់​នាង និង​បង្ហាញ​គាត់​នូវ​ស្លាកស្នាម​អារ​នៅ​លើក​.​ដៃ​របស់​នាង ដែល​នាង​បាន​ព្យាយាម​ធ្វើអត្តឃាត​ខ្លួនឯង ។​

Wenxiu និយាយថា​៖ «​គាត់​និយាយថា គាត់​កំពុង​អស់សង្ឃឹម​ក្នុង​ជីវិត​ខ្លាំងណាស់ ព្រោះ​គ្មាន​អ្នកណា​យល់ចិត្ត​ខ្ញុំ​ទេ ដូច្នេះ ‘​មិន​ចង់​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ពេលវេលា ដើម្បី​ជួយសង្គ្រោះ​ខ្ញុំ​ទេ​’ ។ ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ‘​ខ្ញុំ​មិន​ជួយសង្គ្រោះ​ជីវិត​របស់​អ្នក​ទេ គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​អ្នក​ដឹងថា អ្វីដែល​អ្នក​កំពុង​ធ្វើជា​ទង្វើ​ភ្លីភ្លើ​ប៉ុណ្ណោះឯង ។ ចូរ​សម្លឹង​មើលមុខ​ខ្ញុំ​, ខ្ញុំ​ធ្លាប់​ស្ថិតនៅ​ទីនេះ ហើយ​ឥឡូវនេះ ខ្ញុំ​ក៏​កំពុង​នៅទីនេះ​!» ។​

​ជា​ចុងក្រោយ នាង​អាច​ផ្អែក និង​ឱប​យុវជន​នោះ និង​បន្ទាប់មក នាង​ក៏បាន​ថើប បឺត​មាត់​គាត់​ផងដែរ ។​

​ទោះយ៉ាងណា បន្ទាប់​ជួយសង្គ្រោះ​យុវជន​នោះ​រួចហើយ Liu ក៏បាន​ចាក​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ ក្រោយមក ក៏ត្រូវ​បាន​ប៉ូលីស​ហៅ ព្រោះតែ​យុវជន​នោះ​ពុំ​និយាយស្តី ដោយ​គ្មាន​វត្តមាន​នា ។ Liu និយាយ​ទៅកាន់​ប៉ូលីស​ថា​៖ «​ខ្ញុំ​មិន​ទៅ​ទេ ប៉ុន្តែ យើង​នឹង​និយាយ​គ្នា​តាម​ទូរស័ព្ទ និង​ដោះដូរ​លេខ​ទូរស័ព្ទ​ឲ្យ​គ្នា​ទៅវិញទៅមក ។ ខ្ញុំ​បាន​សន្យា​នឹង​គាត់​ថា ខ្ញុំ​នឹង​ខ​ល​ទៅ​គាត់​នៅពេល​ក្រោយ ហើយ​ខ្ញុំ​លើកទឹកចិត្ត​គាត់ ដើម្បី​ឈានទៅរក​ជីវិត​មួយ​ដ៏​ល្អប្រសើរ​» ៕ ចន្ទី

spot_img
×