Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន ជូន​នាយករដ្ឋមន្ត្រី​ឡាវ

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានប្រកាស​ផ្តល់ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន ជូន​នាយករដ្ឋមន្ត្រី​ឡាវ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩ ។​

​ការប្រកាស​ផ្តល់ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខា​ពេទ្យ​មួយចំនួន​របស់​សម្តេច​នៅពេលនេះ ធ្វើឡើង​ខណៈ​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ បាន​ទូរស័ព្ទ​ដោយផ្ទាល់​សាកសួរ​សុខទុក្ខ​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន នា​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា​​កម្ពុជា​ផ្តល់​ម៉ាស​២​លាន​ដល់​មិត្ត​ឡាវ ​សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើជូន​ចំពោះ​នាយករដ្ឋមន្ត្រី​ឡាវ​

​តាងនាម​នៃ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន​២​លាន និង​សម្ភា​រៈវិ​ជ្ជ​សាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

​ទន្ទឹមនេះ ខ្ញុំ​ក៏​សូម​ចាត់តាំង​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បី​នាំយក​អំណោយ​ខាងលើ​ទៅ​ទីក្រុង​វៀង​ច័ន្ទ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ តាម​ជើងយន្តហោះ​ពិសេស​។​

​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​។​

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នឹង​នាំយក​ម៉ាស់ និង​បរិក្ខា​ពេទ្យ​ដែល​សម្រាប់​បម្រើ​ការងារ​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ទាំងអស់ ដឹក​តាម​យន្តហោះ​ទៅកាន់​ប្រទេស​ឡាវ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​។​

​កិច្ចសន្ទនា​ពិសេស​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ ក៏បាន​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ និង​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​ជាមួយ ជំងឺ​កូ​វីដ​១៩​ផងដែរ​។ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការសាកសួរ​សុខទុក្ខរ​បស់​នាយករដ្ឋមន្ត្រី​ឡាវ ខណៈ​សម្តេច​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×