Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចការ​ចម្បង​ដែល​កងកម្លាំងប្រដាប់អាវុធ​ត្រូវប្រកាន់យក គឺ​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​សន្តិភាព​

spot_img

​តាកែវ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា កិច្ចការ​ចម្បង​បំផុត​ដែល​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវប្រកាន់យក គឺ​ជំហរ​ស្មោះត្រង់​ដាច់ខាត ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​សន្តិភាព​ពី​ការប៉ុនប៉ង​បំផ្លិចបំផ្លាញ​នានា​។​

​លោក​ថ្លែង​បែបនេះ​ក្នុង​ពិធី​ចែក​អាវ​រងារ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៅ​បញ្ជាការដ្ឋាន​វិស្វកម្ម​កងទ័ពជើងគោក ខេត្តតាកែវ នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ៖​ការយកចិត្តទុកដាក់​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នាពេលនេះ ជា​ចំណែក​ដ៏​តូច​មួយ​នៃ​ការគិតគូរ​យកចិត្តទុកដាក់​ជារួម​របស់​សម្តេច​ទាំងពីរ ចំពោះ​សុខទុក្ខ​របស់​កងកម្លាំង​ប្រដាប់អាវុធ​យើង​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញភារកិច្ច អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​ការពារ​សន្តិ​សុខ សន្តិភាព និង​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ​។​

​លោក​បន្តទៀតថា​៖ កិច្ចការ​ចម្បង​បំផុត​ដែល​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវប្រកាន់យក គឺ​ជំហរ​ស្មោះត្រង់​ដាច់ខាត ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​សន្តិភាព​ពី​ការប៉ុនប៉ង​បំផ្លិចបំផ្លាញ​នានា ព្រោះថា​សង្គ្រាម​រុំ​ា​រ៉ៃ ដែល​កម្ពុជា​ធ្លាប់បាន​ហែល​ឆ្លង គឺជា​បទពិសោធន៍ និង​មេរៀន​ដ៏​មហា​ជូរចត់ ព្រមទាំង​បាន​លេប​ត្របាក់​យក សុខសន្តិភាព ចេញពី​ប្រទេស​និង​ប្រជាពលរដ្ឋ​របស់​យើង ហើយ​ជំនួស​មកវិញ​នូវ​មហា​វិនាសកម្ម និង​មហា​សោកនាដកម្ម​ដ៏​មហិមា ដូច្នេះហើយ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​មាន​នាទី​ជួយ​ការពារ ទប់ស្កាត់​ជាដាច់ខាត​ពី​ការវិល​ត្រលប់​មកវិញ​នូវ​សង្គ្រាម​ដ៏​អាក្រក់​នេះ​។ ជាមួយគ្នា សូម​បន្ត​គោល​គំនិត និង​គោលជំហរ​ជឿទុកចិត្ត​លើ​ការដឹកនាំ និង​ការ​ផ្តល់នូវ​ភាពកក់ក្តៅ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ជ្រោមជ្រែង​គ្រប់​ជ្រុងជ្រោយ​ដល់​កងកម្លាំងប្រដាប់អាវុធ​របស់​យើងទាំងអស់គ្នា​។​

ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បន្តថា​៖​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយក៏​ជា​ប្រធាន​គណៈកម្មាការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​ទប់​ស្តា​ត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​ជាង ១០​ខែ​កន្លងមក ពី​ការរីក​សាយភាយ​ពេ​ស​ពេញ​ផ្ទៃ​ប្រទេស ដោយ​យើង​បាន​អនុវត្ត​នូវ​វិធាន​សុខាភិបាល​តឹងរ៉ឹង ហើយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​លោក​ថ្លែងថា មកទល់ពេលនេះ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ នៅតែ​ជាស​ត្រូវ និង​ជា​មហន្តរាយ​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ប្រជាជន​ទូទាំងប្រទេស​និង​ពិភពលោក ហើយ​ទាមទារ​ចាំបាច់​ឱ្យ​ពលរដ្ឋ​គ្រប់រូប កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ត្រី​គ្រប់​ជាន់ថ្នាក់ គ្រប់​ស្ថាប័ន​នានា ចូលរួម​យកចិត្តទុកដាក់​ខ្ពស់​គ្រប់ពេលវេលា ក្នុង​ការបន្ត​អនុវត្ត​វិធាន​សុខាភិបាល​នានា ដូចជា​៖ ពិគ្រោះ​ជាបន្ទាន់​បើ​មាន​អា​ការៈមិន​ប្រក្រតី​, ការពាក់​ម៉ាស​, រក្សា​គម្លាត​សុវត្ថិភាព​, រក្សា​អនាម័យ​ខ្ពស់​, ច​ត្តា​ទ្បី​ស័ក​ជាដើម​។ ហើយ​ចៀសវាង​នូវ​ការធ្វេសប្រហែស ព្រងើយ​ក​ន្កើ​យ និង​ចន្លោះប្រហោង​នានា ដែលជា​លទ្ធផល​អា​ចប​ណ្តា​ល​ឱ្យមាន​ការចម្លង​ពី​បុគ្គល​ទៅ​បុគ្គល​, ក្រុម​, ពួក​, និង​អង្គភាព ប្ញ​សហគមន៍​ទាំងមូល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ និង​កោតសរសើរ​ដល់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងអស់​ចំពោះ​ការចូលរួម​គ្រប់​រូបភាព​ក្នុង​ការជួយ ការពារ​ទឹកដី សុខសន្តិភាព ស្ថិរភាព ជូន​ប្រទេសជាតិ និង​ប្រជាជន ក៏ដូចជា​ចូលរួម​ក្នុង​សកម្មភាព​នានា​ដូចជា​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ អតីតយុទ្ធជន ហើយ​ថ្មីៗ​នេះ​បាន​ចុះជួយ​ជាប្រចាំ​ដល់​សកម្មភាព​គ្រោះមហន្តរាយ​នានា​ដូចជា​ទឹកជំនន់ និង​ជាពិសេស​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩ នៅក្នុង​អង្គភាព​ក៏ដូចជា​ភូមិសាស្ត្រ​ឈរជើង​របស់ខ្លួន​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×