Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​នឹងត្រូវ​ធ្វើ​ពិធី​ត​ភ្ជាប់​នៅ​ដើមខែ​ធ្នូ​ឆ្នាំ​២០២០

spot_img

​កំពង់ចាម​៖ ពិធី​ត​ភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន ។ ស្ពាន​នេះ មាន​បណ្តោយ​ប្រវែង ១ ១៣១ ម៉ែត្រ , ទទឹង​ប្រវែង ១៣.៥០ ម៉ែត្រ ចំណាយ​ថវិកា​ជិត ៥៧​លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ កញ្ចប់ ថវិកា បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ និង បោសសំអាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ ។

​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ នឹង​បង្កលក្ខណៈ​ប្រសើរ​បន្ថែមទៀត​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ន៏ និង​កំណើនសេដ្ឋកិច្ច នៅក្នុង​ខេត្តកំពង់ចាម និង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​កសិផល ឬ​ទំនិញ​ផ្សេងៗ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×