Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​តេស្ត​លើក​ទី​៣ ចំនួន​១១៩៥ ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​គឺ​អវិជ្ជមាន​

spot_img

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី និង​មិនមាន​អ្នកជា​សះស្បើយ​។ រីឯ លទ្ធផល​តេស្ត​លើក​ទី​៣ ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា ។​

​អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា បាន​ចំនួន ១៣០០​សំណាក ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ពិនិត្យ​ធ្វើតេស្ត​ចំនួន ១១៩៥ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់​។ ចំណែក​វត្ថុ​សំណាក​វិភាគ​ចំនួន ១០៥ ដែល​នៅសល់ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នឹង​បន្ត​ពិ​និត្យនៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្តទៀត ។​

​គិតពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​ចំនួន​តេស្ត​ដែល​បានធ្វើ​វិភាគ​មាន ៣៧៦២ វត្ថុ សំណាក (​ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត​លើក​ទី​១ ចំនួន ១៧៤១​នាក់ និង​លើក​ទី​២ បាន​ចំនួន ៨២៥​នាក់ និង​តេស្ត​លើក​ទី​៣ បាន​ចំនួន ១១៩៥​សំណាក ) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៥ ចំនួន ០៤​នាក់ (​បាន​រាយការណ៍​ជូន​សាធារណជន​រួច ហើយ​) ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​)​។​

​ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី -​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ ជាតិ​និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ ខេត្តសៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×