Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ដឹក​ខ្សាច់​មួយគ្រឿង បើក​ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់​បង់ជីវិត ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​ដឹក​ខ្សាច់​បើក​ទៅបុក រួច​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៩ និង​៤០ នាទី​យប់ ថ្ងៃ​សៅរ៍ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ ក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ខ្សាច់ មិន​ចាំ​ផ្លាកលេខ​ធ្វើដំណើរ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​សង់ សេ ១២៥ ជិះ​ដោយ​យុវជន​ម្នាក់ ដែល​ពាក់​ផ្លាកលេខ 1GD ៨៩៤២ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ទិសដៅ​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្តបុក​ពេញទំហឹង​រួច​កិន​បែក​ខួរ​ស្លាប់​ក្នុង​ថ្លុកឈាម​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនឹង​ជំនាញ ចុះមក​ដល់​និង​ទំនាក់ទំនង​ទៅខាង​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា ម៉េ​ត​

spot_img
×