Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ផ្ទះ​លំហែកាយ​កម្ពស់​២​ជាន់ ក្នុង​ដី​ឡូ​តិ៍​របស់លោក​ឧកញ៉ា​ឃាន បញ្ញា បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ជា​ចុងភៅ បាត់​ខ្លួន​រក​សព​ពុំទាន់​ឃើញ​

spot_img

​ភ្នំពេញ ៖ ផ្ទះ​លំហែកាយ​កម្ពស់​២​ជាន់ ក្នុង​ដី​ឡូ​តិ៍​របស់លោក​ឧកញ៉ា​ឃាន បញ្ញា ដែលជា​ម្ចាស់​បុរី​ឃាន បញ្ញា បាន​បាក់ស្រុត​ហើយ​កប់​បាត់​ស្ត្រី​ជា​ចុងភៅ​ម្នាក់ នៅក្នុង​ស្រះ​ទឹក​អស់​រយៈពេល​មួយ​យប់ រក​សព​ពុំទាន់​ឃើញ​នៅឡើយ​។​

ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​មកម្ល៉េះ ប៉ុន្តែ​ម្ចាស់ផ្ទះ​ហាក់​មានការ​លាក់លៀម​លុះដល់​វេលា​រសៀល​ថ្ងៃ​ដដែល ទើប​បែកការណ៍​ភ្ញាក់ផ្អើល​ដឹង​ដល់​សមត្ថកិច្ច​។​

​បើតាម​ការបញ្ជាក់​ពី​ក្មួយ​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​ស្ត្រី​រងគ្រោះ​តែងតែ​ត្រូវ​ធ្វើការ​នៅក្នុង​ផ្ទះ​វីឡា កើតហេតុ​ខាងលើ​តាំងពី​វេលា​ព្រឹក រហូតដល់​ល្ងាច ប៉ុន្តែ​នៅថ្ងៃនេះ​មិនឃើញ​ជនរងគ្រោះ​ត្រឡប់មកវិញ គាត់​ក៏​ទៅ​សួររក​ម្ដាយមីង​របស់ខ្លួន​ស្រាប់តែ​គេ​ប្រាប់ថា ម្ដាយមីង​របស់ខ្លួន​ត្រូវបាន​ជាប់​នៅក្នុង​កញ្ចុះ នៅលើ​ទឹក​បណ្ដាល​ឲ្យ​ស្ត្រី​រងគ្រោះ​ជាប់​បាក់​ចូលទៅក្នុង​ទឹក​ជាមួយ​កញ្ចុះ​លើទឹក តាំងពី​វេលា​ម៉ោង​១១​ព្រឹក​មកម្ល៉េះ ក៏មាន​ការភ្ញាក់ផ្អើល​ដ​ល់​សមត្ថកិច្ច​នឹង​អាជ្ញាធរ​មូលដ្ឋាន មកដល់​ទីតាំង​កើតហេតុ ដើម្បី​រក​វិធីសាស្ត្រ​ស្រង់​ស្ត្រី​រងគ្រោះ​ចេញពី​ក្នុង​ទឹក គិតដល់​វេលា​ម៉ោង​៩​យប់ សាកសព​ស្ត្រី​រងគ្រោះ​មិនទាន់បាន​ជួយ​ចេញពី​ក្នុង​ទឹកស្រះ​នៅឡើយ​ទេ​។​

​សព​ស្ត្រី​រងគ្រោះ​ឈ្មោះ ហ៊ុន សំបូរ អាយុ​៦១​ឆ្នាំ ជា​ស្ត្រី​មេ​មា​យ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​នឹង​អាជ្ញាធរ​កំពុង​រង​វិធី ដើម្បី​ស្រង់​ស្ត្រី​រង​ចេញពី​ក្នុង​ស្រះ​ដែល​ត្រូវ​កញ្ចុះ​កៀប ជាប់​នៅក្នុង​ស្រះ​នោះ​ដើម្បី​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ផ្ទះ​លំហែកាយ​ដែល​បាក់ស្រុត​នោះ មាន​ទំហំ​ប្រវែង​៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ធ្វើ​អំពី​បេតុង​កម្ពស់​២​ជាន់​នៅក្នុង​ស្រះ​ទំហំ​ប្រមាណ​៤០​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ ក្នុង​ដីឡូត៍​របស់លោក​ឧកញ៉ា​ឃាន បញ្ញា ។​

នៅវេលា​យប់​ថ្ងៃ​ដដែល សមត្ថកិច្ច​រួមទាំង​ម្ចាស់​ភូមិគ្រឹះ​បាន​បូមទឹក និង​យក​គ្រឿង​ច្រក​កាយ​រក​សព អស់​រយៈពេល​មួយ​យប់ តែ​រក​ពុំទាន់​ឃើញ​នៅឡើយ​នោះទេ ខណៈ​នៅតែ​បន្តសកម្មភាព​កាយ​រក​សព​ស្ត្រី​ម្នាក់​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា នេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×