Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន បីនាក់​ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍ បុក​ពីក្រោយ​រួច​អូស​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​ទាំងបី​នាក់ យ៉ាង​អាណោចអាធ័ម​

spot_img

​ភ្នំពេញ ៖ យុវជន​បីនាក់​បាន​បាត់បង់​ជីវិត បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍ បើក​ទៅបុក​ពីក្រោយ​ពេញទំហឹង រួច​អូស​ម៉ូតូ​នៅក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាំងបី​នាក់​។ ចំណែកឯ​តៃកុង​រថយន្ត​វិញ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បញ្ជូនទៅ​ប៉ុស្តិ៍ ។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៩ និង​២០ នាទី​យប់​ថ្ងៃ​សៅ​រិ៍​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​បីនាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ សេ ១២៥ ពណ៌​ខ្មៅ ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1GX 6855 ធ្វើដំណើ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​​ក៏មាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3D 1148 បើកបរ​ដោយ​យុវជន​ម្នាក់ ធ្វើដំណើរ​ក្នុងទិសដៅ​ពីក្រោយ ទិសដៅ ពី​ត្បូង​មក​ជើង​ដូចគ្នា ក្នុង​ល្បឿន​មិន​បង្អង់ ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង រួច​អូស​ម៉ូតូ​នៅក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​យុវជន​ជិះ​ម៉ូតូ​បីនាក់​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។

​សូមបញ្ជាក់ សព​ជនរងគ្រោះ​ទាំងបី មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនឹង​ជំនាញ ចុះមក​ដល់​និង​ទំនាក់ទំនង​ទៅខាង​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា ម៉េ​ត​

spot_img
×