Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណង់តណ្ហា​ចង់​រួមភេទ​ឡើង​ចង់​ផ្ទុះ មន្ត្រីនគរបាល​ម្នាក់ ដក​កាំភ្លើង ភ្ជង់​គំរាម​ប្រពន្ធ​គេ​ចាប់រំលោភ​រហូត​បានសម្រេច

spot_img

​ភ្នំពេញ​៖ មន្ត្រីនគរបាល​ម្នាក់​ក្លាយជា​អ្នកទោស​ព្រោះ​តណ្ហា បាន​ដក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​គេ​ឲ្យ​ដោះ​សម្លៀកបំពាក់ ចាប់រំលោភ​រហូត​បាន​សម្រេច ហើយ​រត់គេចខ្លួន តែ​ត្រូវ​ជនរងគ្រោះ និង​សមត្ថកិច្ច​ប្រើល្បិច​ធ្វើជា​ណាត់ជួប​គ្នា​ដើម្បី​ចាប់ខ្លួន នៅ​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២០​នៅ​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ភូមិ​គប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​នេះ​ចាប់រំលោភ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ភូមិ​គប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ខេ​ម វណ្ណឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​នគរបាល​ជាតិ ស្នាក់នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២០​។ ចំណែក​ជនរងគ្រោះ មាន​អាយុ​២៦​ឆ្នាំ ស្នាក់នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្នុងពេល​ចាប់ខ្លួន​សមត្ថកិច្ច​ដក​ហូត​វត្ថុតាង​រួមមាន​៖ កាំភ្លើង​ម៉ាក ROLO លេខ 874015 ចំនួន​១​ដើម​, គ្រាប់កាំភ្លើង​ចំនួន ០៥​គ្រាប់​, រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់​ផ្លាកលេខ ភ្នំពេញ 2W-4327 មួយគ្រឿង និង​ទូរស័ព្ទ ១​គ្រឿង​។​

ជនរងគ្រោះ បាន​រៀ​បាប់​បញ្ជាក់ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​និង​ប្តី បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ចេញពីផ្ទះ​មក​ដក​ក្រអៅឈូក​នៅ​ចំណុចកើតហេតុ ដោយ​ប្តី​បាន​ឲ្យ​ប្រពន្ធ នៅ​ឈរ​ចាំ​ម៉ូតូ ហើយ​ប្តី​ជា​អ្នក​ចុះទៅ​ដក​ក្រអៅឈូក​។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​របង រួច​បាន​ដើរ​សំដៅ​មករក​ជនរងគ្រោះ ដោយ​សួរថា​ប្តី​ទៅណា តែ​ជនរងគ្រោះ​មិន​តប​នោះទេ រួច​ជនសង្ស័យ​ក៏​ពឹង​ជនរងគ្រោះ​ឲ្យ​ជួយ​បង្វែរ​ក្បាលទូក​នៅក្បែរនោះ តែ​ជនរងគ្រោះ​បដិសេធ ហើយក៏​ដើរ​ចេញមក​ក្រៅរបង​ថ្ម ក៏ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើងខ្លី មក​ភ្ជង់​បង្ខំ​ឲ្យ​ជនរងគ្រោះ​ដោះ​សម្លៀកបំពាក់ រួច​ចាប់រំលោភ​រហូត​បានសម្រេច​។​

​បន្ទាប់ពី​រំលោភ​រួច ជនរងគ្រោះ​ក៏​ប្រើល្បិច​ធ្វើជា​សុំ​លេខ​ទូរស័ព្ទ​ជនសង្ស័យ ដើម្បី​ទុក​សម្រាប់​ទាក់ទង​គ្នា​ពេល​ក្រោយ​ទៀត ហើយ​ជនសង្ស័យ​ក៏បាន​ឲ្យ​លេខ​ទូរស័ព្ទ រួច​បាន​ដើរ​ទៅយក​ម៉ូតូ​ជិះ​គេច​ទៅ​បាត់​។ ក្រោយមក​ជនរងគ្រោះ​បានមក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​គោក​រកា ដោយ​សមត្ថកិច្ច​បា​នស​ហ​ការ​ជាមួយ​ជនរងគ្រោះ ប្រើល្បិច​តេ​ហៅ​ជនសង្ស័យ​ណាត់ជួប​ជនរងគ្រោះ​ម្តងទៀត នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ លុះ​ជនសង្ស័យ​មក​ចង់​រួមភេទ​ទៀត​ឃើញ​សមត្ថកិច្ច​ក៏​ព្យាយាម​បើករថយន្ត​ម៉ាក​កូរ៉ូឡា ស៊េរី​១៩៩៦ គេច​រហូតដល់​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕ ដោយ​៖​បញ្ញា​ស័​ក្តិ

spot_img
×