Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់​ក​ខ្សែក​បានសម្រេច​ហើយ​រត់​មិន​រួច ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ទ្រមខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​

spot_img

​ភ្នំពេញ ជនសង្ស័យ​១​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​ធ្វើ​សកម្មភាព ឆក់​ខ្សែក​ពី​ស្ត្រី​ម្នាក់​កំពុង​ដើរ​បានសម្រេច ត្រូវ​ជនរងគ្រោះ​ស្រែក​ចោរៗ ត្រូវបាន​ម៉ូតូ​កង់​បី​បើក​គៀរ​ឲ្យ​ដួល ប្រជាព​រដ្ឋ​ចាប់វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃអាទិត្យ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បុរី​ភ្នំពេញ​ថ្មី ចំណុច​ផ្ទះ​លក់​ថ្នាំពេទ្យ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ​មានឈ្មោះ​ង៉ែត ហ៊ុន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​ចុងភៅ​ធ្វើ​ម្ហូប​ឲ្យ​ជនជាតិ​ចិន ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី មាន​ស្រុកកំណើត​ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​យោងតាម​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ថា មុនពេល​កើតហេតុ រូប​គា​តា់​បាន​ដើរ​ចេញពី​ទិញ​មី​ផ្ទះ​លក់​ចាប់ហួយ​មួយកន្លែង ពី​កើ​តទៅ​លិចទៅ​បុរី​វិញ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​លេច​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​២០២០ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ចាម 1Y 5188 ជិះ​មកពី​កើ​តទៅ​លិច​មកពី​ក្រោយ​បានធ្វើ​សកម្មភាព​ឆក់​ខ្សែ ក ទំ​ម្ង​ន់​៥​ជី បានសម្រេច​ហើយ​ព្យាយាម​ជិះ​រត់គេចខ្លួន ត្រូវ​ជនរងគ្រោះ​ស្រែក​ចោរៗ ប្រជាព​រដ្ឋ​កំពុងបើក​កង់​បី​ឥណ្ឌា ឃើញ​ហេតុការណ៍​បាន​គៀរ​ឲ្យ​ដួល​ព័ទ្ធ​ចាប់បាន​ស្វាគមន៍​ឡើង​ចាស់ដៃ រួច​ក​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​
​បច្ចុប្បន្ន ជនរងគ្រោះ និង​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​នាំមក​ដាក់ពាក្យ​បណ្ដឹង ដើម្បី​ដាក់ទោស​ទណ្ឌ​ទៅលើ​ជនសង្ស័យ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​ផាន់​ណា​+​មី​ដា​

spot_img
×