Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃពីក្រោយ ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

spot_img

ឧត្តរមានជ័យ​ ៖ ក​ណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​ម៉ូតូ​ បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ​ ដែលខូច​ចត​នៅលើ​ចិញ្ចើមថ្នល់​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​ កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​វេលា​ម៉ោង​១៩​និង​៥០​នាទី​ លើ​​ផ្លូវជាតិ​លេខ​៦៧​ ស្ថិត​ក្នុងភូមិ​អូរ​តា​ម៉ែ​ង​ ឃុំ​-​ស្រុក​អន្លង់​វែង​ ដោយ​។​

​អ្នកបើកបរ​ម៉ូតូស្លាប់​នៅ​កន្លែង​កើតហេតុ​ឈ្មោះ​ ហ៊ួ​ត​ សាវ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៣៥​ ឆ្នាំ​ រស់នៅ​ភូមិ​អូរ​តា​ម៉ែ​ង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ។​ ​ម៉ូតូ​ម៉ាក​វ៉េវ​ ព័ណ៌​ក្រហម​ សេរី​២០១៦​ គ្មាន​ស្លាក​លេខ​ ។ និង​ អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ ឈ្មោះ​ សុខ​ ធួន​ ភេទ​ប្រុស​ អាយុ​២២​ ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ។​អ្នកបើកបរ​គោ​យន្ត​ មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយ​ពេល​កើតហេតុ​ បាន​រត់គេច​ខ្លួន​បាត់​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ បណ្តាល​មក​ពី​គោ​យន្ត​ខូច​ ហើយ​ចត​លើ​ចិញ្ចើមថ្នល់​ ពុំ​មាន​ភ្លើង​សញ្ញា​ និង​ដាក់​មែកឈើ​ជា​សញ្ញា​ជិត​ពេក​ ។​

​សមត្ថកិច្ច​បន្ត​ទៀត​ថា​ ករណី​នេះ​កម្លាំង​ជំនាញ​ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ ជួយ​អន្តរាគមន៍​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ និង​ធ្វើ​កំណត់ហេតុ​ និង​ដកហូត​វត្ថុ​តាង​មក​រក្សា​ទុក​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ៖បញ្ញាស័កិ្ត

spot_img
×