Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​សព​ស្ត្រី​ម្នាក់ ស្លាប់​ត្រូវ​ផ្ទះ​កញ្ចក់​លំហែរ​កាយ​របស់​ឧកញ៉ា​ឃាន បញ្ញា​

spot_img

​ភ្នំពេញ​៖​សមត្ថកិច្ច​ចម្រុះ​រុករក​ឃើញ​ហើយ​សព​ស្ត្រី​ម្នាក់ ដែល​ស្លាប់​ក្រោយ​ផ្ទះ​កញ្ចក់​លំហែរ​កាយ​កម្ពស់​២​ជាន់ នៅជាប់​មាត់​ស្រះ​ក្នុងភូមិ​គ្រឹះ​របស់​ឧកញ៉ា​ឃាន បញ្ញា បាក់ស្រុត​ចូលក្នុង​ស្រះ​ទឹក​សង្កត់​លើ​នោះ​ហើយ នា​ម៉ោ​១១​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា​នេះ ក្រោយ​ម្ចាស់​ភូមិគ្រឹះ​បូមទឹក​ចេញ​អស់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ៖​ជនរងគ្រោះ​មានឈ្មោះ​ហ៊ុន សំបូរ អាយុ​៦១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ សព្វថ្ងៃ​ស្នាក់នៅ​ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ បម្រើការ​ជា​កម្មករ​ផ្នែកអនាម័យ​ប្រចាំ​នៅផ្ទះ​កើតហេតុ​ខាងលើ​។​

​គួរ​បញ្ជាក់ថា ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ម៉ោង​១០ នឹង​៣០​នាទី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០
​នៅក្នុង​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​មួយកន្លែង តាមផ្លូវ​បេតុង ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ ប៉ុន្តែ​ម្ចាស់ផ្ទះ​លាក់លៀម​មិនបាន​រាយការណ៍​មក​នោះទេ​គឺ សុខចិត្ត​សម្ងំ​កកាយ​រក​សព តែ​អស់ជម្រើស រហូតដល់​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ដដែល ទើប​បែកធ្លាយ​ផ្អើល​អ្នកស្រុក​តែម្តង​។​

​ប្រជា​ពល​រដ្ន​នៅក្បែរ​ភូមិគ្រឹះ​ខាងលើ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​ពួកគាត់​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បានឮ​សូរសំឡេង​បាក់ស្រុត​រលំ​ផ្ទះ​កញ្ចក់​នោះដែរ តែ​មិន​ចាប់អារម្មណ៍ នឹក​គិតថា គេ​វាយ​ផ្ទះ​ចាស់​ចោល ដើម្បី​សង់​ថ្មី ស្រាប់តែ​មកដល់​ព្រលប់​ថ្ងៃ​ដដែល ទើប​ភ្ញាក់ផ្អើល​ថា​មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្តទៀតថា ផ្ទះ​កញ្ចក់​នេះ​បាន​បាត់​ស្រុត​ចូលក្នុង​ស្រះ​ទឹក តាំងពី​ពេលព្រឹក​មក​ម្លេះ តែ​ម្ចាស់ផ្ទះ មិន​ទម្លាយ​ព័ត៌មាន បិទទ្វារ​របង​ជិត សម្ងំ​ឲ្យ​កម្មករ​កកាយ​រើ បូមទឹក​ចេញ​រហូត​អស់​លទ្ធភាព រក​សព​មិនឃើញ​ទើប​ទម្លាយ​ព័ត៌មាន​ប្រាប់​ទៅ​សាច់ញាតិ​ក្នុងភូមិ ទើប​ផ្អើលឆោឡោ​នៅ​ល្ងាច​ថ្ងៃកើតហេតុ ។​
​តែ​ទោះជា​យ៉ាងណាក្តី ទី​តាំងពី​កើតហេតុ ត្រូវបាន​ម្ចាស់ បិទទ្វារ​របង​ជាប់ ក្រៅពី​សមត្ថកិច្ច មិន​អនុញាតិ​ឲ្យ​ចូល​ឡើយ ហើយ​ការងារ​បូមទឹក​រើកកាយ​រក​សព នៅតែ​បន្ត​អស់​ច្រើន​ម៉ោង ក៏​រក​មិនឃើញ​រហូតដល់​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិការ​នេះ ទើប​សមត្ថកិច្ច​រុករក​ឃើញ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×