Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត lexus 400h បើក​ជ្រុល​ទៅបុក​រថយន្ត​ដឹកទំនិញ បណ្ដាល​ឲ្យ​តៃកុង​រថយន្ត និង​អ្នករួមដំណើរ របួសធ្ងន់​ស្រាល​

spot_img

​ភ្នំពេញ ៖ រថយន្ត lexus 400h មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​មិន​បង្អង់ ក៏​ជ្រុល​ទៅបុក​នឹង​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ទៀត​ចំ​ពីមុខ​ពេញទំហឹង បណ្ដាលឱ្យ​ជាប់​រថយន្ត ចំណែកឯ​តៃកុង​រថយន្ត​និង​អ្នករួមដំណើរ រងរបួស​ធ្ងន់​ស្រាល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១ និង ៥០​នាទី រសៀល ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ក្នុងភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3D 8821 បើកបរ​ម្នាក់ឯង​ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន ខណៈពេល​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​រថយន្ត lexus 400h​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2IA 5525 ធ្វើដំណើរ​លក្ខណៈ​ជា​គ្រួសារ ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ខណៈពេល​មកដល់​ផ្លូវ​កោង​មិន​បង្អង់​ក៏​ជ្រុល​ទៅបុក​រថយន្ត​ដឹកទំនិញ​ពេញទំហឹង បណ្តាល​ឲ្យ​គៀប​ជាប់​ផ្នែក ខាងមុខ​រួច​ក៏​កម្លាំង​មូលដ្ឋាន​សុំ​ខាង​អន្តរាគមន៍​ជួយសង្គ្រោះ ៧១១ ចុះមក​ជួយ យក​តៃកុង​រថយន្ត និង​អ្នករួមដំណើរ ចេញពី​ក្នុង​រថយន្ត​រួច​បាន​ដឹក​យកទៅជួយ​សង្គ្រោះ​ភ្លាមៗ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ទំនាក់ទំនង ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​ពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

spot_img
×