Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ​រដ្ឋបាល ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​រកឃើញ​ថ្នាំញៀន ចំនួន ២៧​កញ្ចប់​

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ និង​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កំលាំង​សាលាសង្កាត់ ស្ទឹងមានជ័យ​ទី​១ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​មានជ័យ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខ​ណ្ខ​មានជ័យ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​រកឃើញ​នូវ ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២៧​កញ្ចប់ (០៦​ក​ញ្ចា​ប់​ថង់​ធំ​ល្មម និង​២១​ថង់​តូច​) សង្ស័យ​ជា​ថ្នាំញៀន​នៅ​ថ្ងៃទី​១៤ ខែ​វិច្ចិកា ឆ្នាំ​២០២០ វេលា ម៉ោង​១១​និង​៣០​នាទី ។​

​ជនសង្ស័យ​ចំនួន​០៤​នាក់​រួមមាន ១-​ឈ្មោះ អ៊ុក ផាន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុន​របរ កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល​លេខ​០៤ ផ្លូវ​បេតុង ភូមិ​មានជ័យ​ទី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ ប្រាក់ ផល្លា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុន​របរ សន្តិសុខ​ក្រុមហ៊ុន​ប្រូ​តិច ស្នាក់នៅ​បន្ទប់​ជួល​លេខ​០៤ ភូមិ​មានជ័យ​ទី​២ សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ សៅ វ៉េង​ហាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុន​របរ​មិន​ពិត ប្រា​ដក ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេ​តុ ភូមិ​មានជ័យ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ​។ ៤-​ឈ្មោះ រស់ សម្បត្តិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុន​របរ​មិន​ពិត ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣០៩ ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខ​ណ្ខ មានជ័យ រាជធានី​ភ្នំពេញ​។ វត្ថុតាង និង​សម្ភារ​ដកហូត​រួមមាន​៖ ១-​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២៧​កញ្ចប់ (០៦​ក​ញ្ចា​ប់​ថង់​ធំ​ល្មម និង​២១​ថង់​តូច​) សង្ស័យ​ជា​ថ្នាំញៀន ។ ២-​កូន​ថង់​ប្លា​ស្ទិ​ច​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន ។ ៣-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។ ៤-​ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់​ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ផ្លាកលេខ​1E ពោធិ៍សាត 0272 និង​កា​បូក​ស្ពាយ​ពណ៌​សូកូឡា​០១​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ ឃាត់ខ្លួន នៅ​អធិការ​ដ្នា​ន​នគរបាល​ខ​ណ្ខ​មានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×