Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​ជនជាតិ​ចិន​២​នាក់ បើករថយន្ត​បុក​ចូល​រោង​កម្មករ​ស្នាក់នៅ បណ្តាល​ឲ្យ​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់

spot_img

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ជនជាតិ​ចិន​២​នាក់​ដែល​បើក​រថយន្តបុក​ចូល​រោង​កម្មករ​ស្នាក់នៅ បណ្តាល​ឲ្យ​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក្នុងនោះ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​ត្រូវបាន​សាលាដំបូង​ខេត្ត​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត ព្រះសីហនុ​ហើយ កាលពី​ថ្ងៃ​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​របាយការណ៍​ពី​នគរបាល​បញ្ជាក់ថា ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​២​នាក់ បើករថយន្ត​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង ១២​និង​២៥​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​លើផ្លូវ ១៤៩C (​ផ្លូវបំបែក​៦០​ម៉ែត្រ​) ត្រង់ចំណុច​ចំណោត​ទី​២​អា​ឡាំង​ឌឺ​ឡុង ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ រថយន្ត​ម៉ាក COLORADO ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AZ-0264 ( រថយន្ត​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​បេតុង អ៊ុយ ប៉ាង​) អ្នកបើកបរ​ឈ្មោះ WANG XUSHENG ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ZHANG QI ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​ចិន អ្នក​ទាំងពីរ មានមុខ​របរ បុគ្គលិក​ក្រុមហ៊ុន​បេតុង អ៊ុយប៉ាង ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បុក​ចូល​រោង​កម្មករ​កំពុង​សម្រាក​លង់លក់ ដែលមាន​ចម្ងាយ​ចេញពី​ផ្លូវ​ប្រហែល ជាង​១០​ម៉ែត្រ បណ្ដាល​ឲ្យ​បុរស ស្ត្រី​២​នាក់ ប្តី​ប្រពន្ធ​ស្លាប់ ក្នុងនោះ​ស្ត្រី​ជា​ភរិយា​ឈ្មោះ ឆាន រី អាយុ​៤៧​ឆ្នាំ ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​បុរស​ជា​ប្តី​ឈ្មោះ នឹម អៀ​ប​អាយុ​៤៧​ឆ្នាំ​ដូចគ្នា ស្លាប់​ពេល​បញ្ជូន ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ​ទាំងពីរ​នាក់ ប្ដី​ប្រពន្ធ​ពេល​ស្លាប់ បាន បន្សល់ទុក​កូនៗ​ចំនួន​៣​នាក់​ក្នុងបន្ទុក ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុង​ដោះស្រាយ​ការងារ​បន្ត​ជូន​ជនរងគ្រោះ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×