Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចាត់តាំង​សម្ដេច​ពិជ័យ​សេនា ទៀ​បាញ់ នាំយក​អំណោយ​ជា​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​មួយចំនួន ទៅជូន​រដ្ឋាភិបាល​ឡាវ​នៅ​ថ្ងៃស្អែក​, អំណោយ​រៀបចំ​ដាក់​លើ​យន្តហោះ​រួចរាល់​ហើយ​

spot_img

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចាត់តាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​តំណាង ដើម្បី​ដឹកនាំ​គណៈប្រតិភូ​នាំយក​អំណោយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន​ទៅជូន​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ជើងយន្តហោះ​ពិសេស​។​

​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ រួមមាន​ម៉ាស​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​សរុប​ចំនួន​១២​មុខ បានរៀបចំ​លើកដាក់​លើ​យន្តហោះ នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា «​ពេលនេះ យើង​កំពុង​រៀបចំ​សម្ភារ​បរិក្ខារ​ពេទ្យ​មួយចំនួន និង​ម៉ាស​ជាង​២​លាន​ម៉ាស ទម្ងន់​សរុប ២១​តោន ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ សម្រាប់​ប្រើប្រាស់​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដាក់ចូល​លើ​យន្ដ​យោះ ដើម្បី​ត្រៀម​ចេញដំណើរ​ទៅ​ព្រឹកស្អែក​នេះ​»​។​

​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ​រួមមាន​៖ ម៉ាស ចំនួន​២​លាន​, ម៉ាស​ក្រណាត់​ចំនួន ១០​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​ក្ល​រ៉ា​មីន​ប្រភេទ​B ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព ១​ពាន់​គូ​, សាប៊ូ​លាងដៃ ២​ពាន់​គូ និង​ម៉ាស​ក្រណាត់​១០​ម៉ឺន​ផងដែរ​។​

​នៅក្នុង​ដំណើរ​នាំយក​អំណោយ​ម៉ាស​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​សរុប​ជូន​លោក ថង​លុន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ ពី​សំណាក់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​មានការ​អមដំណើរ​ដោយ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​ផងដែរ​។​

​នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើលិខិត​ផ្លូវការ​ពិសេស​មួយ ជូន​លោក ថង​លុន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដោយ​ថ្លែងអំណរគុណ​ចំពោះ​ការហៅ​ទូរស័ព្ទ សួរសុខទុក្ខ​របស់លោក ថង​លុន ស៊ី​សុ​លី​ត និង​បញ្ជាក់​អំពី​ការជួយឧបត្ថម្ភ​របស់​កម្ពុជា ជូន​មិត្ត​ឡាវ នូវ​ម៉ាស​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×