Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​៦ ចាប់ពី​ចំណុច​ព្រះរាជដំណាក់​ទៅដល់​រង្វង់​មូល​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ត្រូវ​ពង្រីក​ជា​៦​គន្លង

spot_img

​សៀមរាប​៖ ផ្លូវជាតិ​លេខ​៦ ចាប់ពី​ចំណុច​រង្វង់​មូល​ព្រះរាជដំណាក់ រហូតដល់​រង្វង់​មូល​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប គ្រោង​ពង្រីក​កាន់តែ​ធំ​ទូលាយ​ជាង​មុន​រហូតដល់​៦​គន្លង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៦ នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

​ឯកឧត្តម បន្តថា គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៦ នេះ​មាន​ប្រវែង​សរុប​៦​គីឡូម៉ែត្រ ដោយ​ចាប់ផ្តើម​ស្ថាបនា​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ដោយ​គម្រោង​ស្ថាបនា​នឹង​ប្រើប្រាស់​ពេលវេលា​ប្រមាណ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​។ បើតាម​ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៦​នេះ គឺ​ការពង្រីក​មាន​លក្ខណ​:​ធំ​ទូលាយ​ជាង​មុន ជា​ប្រភេទ​ផ្លូវ​៦​គន្លង និង​ចិញ្ចើមផ្លូវ​៣​ម៉ែត្រ​សងខាង ដោយ​ប្រើប្រាស់​ថវិកា​កម្ចី​ពី​ធ​គា​នា​អភិវឌ្ឍន៍អាស៊ី​(ADB )​។​

សូមជម្រាបថា​ក្រុមការងារ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ចុះមក​ពិនិត្យ​កន្លែង​នេះ ទាក់ទង​នឹង​ការពង្រីក​ផ្លូវ​ពី​ព្រះរាជដំណាក់​ទៅ​រង្វង់​មូល​ព្រះ​ជ័យ​វរ្ម័នទី​៧​ផ្លូវបត់​ចូល​ព្រលានយន្តហោះ​ខេត្តសៀមរាប​សព្វថ្ងៃ មាន​ទ្រូងផ្លូវ​កណ្តាល​សងខាង នឹង​លុប​វា​ចេញ ហើយ​ពង្រីក​ផ្លូវ​ឲ្យ​បាន​៦​គន្លង ៣​ទៅ ៣​មក នៅ​កណ្តាល​ទ្រូ​វ​ផ្លូវ​២​ម៉ែត្រ និង​ចិញ្ចើម​សងខាង​៣​ម៉ែត្រ​ទៀត​ម្ខាង​។

​ឯកឧត្តម បន្តទៀតថា ដោយឡែក​ចាប់ពី​ចំណុច​រង្វង់​មូល​ជ័យ​វរ្ម័នទី​៧​ទៅកាន់​ស្រុក​ក្រឡាញ់​បានធ្វើការ​អ៊ុត​កៅស៊ូ​ប្រភេទ​AC រួចរាល់​ហើយ ចំណែកឯ​ចាប់ពី​ស្រុក​ក្រឡាញ់​នៅ​កាន់​ក្រុង​សិរីសោភ័ណ​ក្រសួង​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់ រួចរាល់​ហើយ​ដែរ ដើម្បី​អ៊ុត​ប្រភេទ​កៅស៊ូ​ប្រភេទ​AC៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×