Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ ប្រមុខ​ដឹកនាំ​កំពូល​សម្រាប់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប​ជា​ផ្លូវការ​

spot_img

ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស នៃ​ចរចា​ទាំង​១៥​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ (​អាទិត្យ​ទី​១៥)​។​

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ មានការ​ចូលរួម​ពី​ប្រមុខ​ដឹកនាំ​អា​សិប ទាំង​១៥ និង​អគ្គលេខាធិការ​អាស៊ាន ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​នូវ​អាណត្តិ​ផ្តល់ឱ្យ​រដ្ឋមន្ត្រី​អា​សិប កាលពី​កិច្ចប្រជុំ​កំពូល​លើក​ទី​៣ និង​ធ្វើជា​សក្ខីភាព​នៅក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​អា​សិប​។​

​ប្រមុខ​ដឹកនាំ​អា​សិប បានកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋមន្ត្រី និង​អ្នកចរចា​អា​សិប​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល ៨​ឆ្នាំ កន្លងមកនេះ និង​សម្រេចបាន​នូវ​អាណត្តិ ដែល​បាន​ផ្តល់ឱ្យ​កាលពី​កិច្ចប្រជុំ​កំពូល​អា​សិប លើក​ទី​៣ ឆ្នាំ​២០១៩ កន្លងទៅ​។

​សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល​បានប្រគល់​សិទ្ធិ​ជូន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។ ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​អា​សិប នាពេលនេះ ជា​សមិទ្ធិផល​ដ៏​មាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា និង​តំបន់ ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​គាំពារ និង​លើកកម្ពស់​សកលភាវូបនីយកម្ម និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី ដោយ​ផ្អែកលើ​ច្បាប់ ដែលជា​បុ​រេ​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន ស្របតាម​គោលការណ៍​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​យុត្តិធម៌​។
​កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុង​ការជួយ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ អា​សិប ក៏​ដើរតួនាទី​ជា​កាតាលីករ​មួយ​ផងដែរ ក្នុងការ​ចូលរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​សុខមាលភាព និង​ជីវភាព​របស់​ប្រជាជន​នៅក្នុង​តំបន់ ព្រមទាំង​ជួយ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​តំបន់​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បានបញ្ចប់​។​

​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អា​សិប​នាពេលនេះ បង្កើតបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​គ្របដណ្តប់​លើ​៖ (១) ប្រជាជន​ប្រមាណ ២.២ ពាន់​លាន​នាក់ ឬ ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក (២) ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦.២ ទ្រី​លាន ដុល្លារ​អាមេរិក ឬ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង (៣) ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល (​ផ្អែកលើ​ទិន្នន័យ​ឆ្នាំ​២០១៩)​។​

​សម្រាប់​កម្ពុជា ផ្អែក​តាម​លទ្ធផល​នៃ​ការចរចា និង​ការសិក្សា​របស់​វិទ្យាស្ថាន ERIA បាន​បង្ហាញថា ក្រោយពី កិច្ចព្រមព្រៀង​អា​សិប​នេះ​ចូល​ជា​ធរមាន គិត​ជា​កំណើន​ប្រចាំឆ្នាំ ការនាំចេញ​របស់​ម្ពុ​ជា​នឹង​កើនឡើង​ចំនួន ៧.៣% វិនិយោគ​ចំនួន ២៣.៤%, និង​ផលិតផល​ក្នុងស្រុក​សរុប (​ផសស​) កើន​ចំនួន​ប្រមាណ ២% លើ ផសស ដែលមាន​បច្ចុប្បន្ន​។​

​នៅក្នុង​ឱកាស​នេះដែរ ប្រមុខ​ដឹកនាំ​អា​សិប​បាន​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ជា​សមាជិក​ព​ន្លឿ​ន​ការបញ្ចប់​នីតិវិធី​ក្នុងស្រុក​ក្នុង​ការផ្តល់​សច្ចាប័ន​ដើម្បីឱ្យ​កិច្ចព្រមព្រៀង​នេះ​អាច​ចូល​ជា​ធរមាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ សំដៅ​អនុញ្ញាតឱ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ អាច​ប្រើប្រាស់ និង​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​អា​សិប​នេះ​។ ប្រមុខ​ដឹកនាំ​អា​សិប​ក៏បាន​បញ្ជាក់​ជាថ្មី​ថា កិច្ចព្រមព្រៀង​អា​សិប​នៅតែ​បើកចំហ​ទទួល​ស្វាគមន៍​ភាគី​ឥណ្ឌា​ជានិច្ច នាពេល​អនាគត​ខាងមុខ​៕
​ដោយ​៖CEN

 


spot_img
×