Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គី តិច ចាត់តាំង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដើម្បី​ការពារ​ក្ដី​តាមផ្លូវ​ច្បាប់​ជូន​ប្អូនស្រី ហុក ស្រី ណុ​ច ដែល​គ្មាន​លទ្ធភាព តតាំង​តាមផ្លូវ​ច្បាប់​ចំពោះ​បណ្ដឹង​ចោទប្រកាន់​ពី​សំណាក់​ប្រពន្ធចុង

spot_img

​កណ្តាល​៖​ឯកឧត្តម គី តិច ប្រធាន ក្រុម​មេធាវី​ស្ម័គ្រចិត្ត សម្ដេច​តេ​ជោ នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន​ចាត់ តាំង មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដើម្បី​ការពារ​ក្ដី​តាមផ្លូវ​ច្បាប់​ជូន​ប្អូនស្រី ហុក ស្រី​ណុ​ច ដែល​គ្មាន​លទ្ធភាព​តតាំង​តាមផ្លូវ​ច្បាប់ ចំពោះ បណ្ដឹង​ចោទប្រកាន់​ពី​សំណាក់​ប្រពន្ធចុង​នៅ​សាលាដំបូង​ខេត្តកណ្ដាល ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ផែង វណ្ណៈ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​។​

​គួរ​បញ្ជាក់ថា កាលពី ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងមក ប្អូនស្រី ហុក ស្រី​ណុ​ច បាន​នាំ​កូ ប្រុស​ទៅ​ជួប​ប្ដី​ដែល​បាន​លែងលះគ្នា ហើយ​កំពុង​រៀបការ​ជាមួយ​ប្រពន្ធ​ថ្មី​នៅ​ភូមិ​រកា​ខ្ពស់ ក្រុង​តាខ្មៅ ដើម្បី​ឲ្យ​ប្ដី​ដោះស្រាយ​បំណុល​ដែល​រួមគ្នា​ខ្ចី​ធនាគារ ឲ្យ​បាន​រួចរាល់​សិន​ចាំ​មក​រៀបការ ។ តែ​ការ​មក​ទាមទារ​បែបនេះ ធ្វើ​ឲ្យ​ប្រពន្ធចុង​ក្ដៅស្លឹកត្រចៀក ក៏​ប្ដឹងទៅ​តុលាការ​ខេត្តកណ្តាល ដោយ​ចោទ​ប្អូនស្រី ពីបទ​រំលោភ​លើ​លំនៅឋាន និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ។

​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចោទប្រកាន់​ប្អូនស្រី​ហុក ស្រី​ណុ​ច តាម​បណ្ដឹង​របស់ ប្រពន្ធចុង​រួច​បញ្ជូនទៅ ចៅក្រម​ស៊ើបសួរ ។ នៅក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​បាន​កោះហៅ​ប្អូនស្រី ហុក ស្រី ណុ​ច ចូល​បំភ្លឺ តែ​ប្អូនស្រី​អាក់ខាន តាម​ដីកាកោះ ក៏ត្រូវ​បាន​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ទៅ​សាកសួរ​តែម្ដង ។

​ការនាំ​ខ្លួន​ប្អូនស្រី មក​សាកសួរ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងមក​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មហាជន​រិះគន់​តុលាការ​យ៉ាងខ្លាំង ដោយ​ចោទថា តុលាការ​លំអៀង​ទៅរក​ប្រពន្ធចុង​ធ្វើបាប​ប្រពន្ធដើម ។ ទោះជា​យ៉ាងណាក្ដី បន្ទាប់ពី​សាកសួរ​រួច ចៅក្រម​បាន អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។

​បន្ទាប់ពី​ទទួលដំណឹង​ថា ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ចាត់តាំង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ការពារ ក្ដី​តាមផ្លូវ​ច្បាប់​ជូន​ប្អូនស្រី ហុក ស្រី​ណុ​ច ដែល​កំពុង ភ័យព្រួយ​នោះ បាន​ត្រេកអរ​យ៉ាងខ្លាំង​និង​បាន​គោរព​អរគុណ​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ជាពិសេស​គោរព​អរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ជួយ​ការពារ​ស្ត្រី​ទន់ខ្សោយ ។ ប្អូនស្រី ហុក ស្រី ណុ​ច បាន​គោរព​ជូនពរ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ឲ្យ​មាន​សុខ​ភាពល្អ​បរិបូរណ៍ អាយុ​យឺនយូរ​ដើម្បី បន្ត​ដឹកនាំ​នាវា​កម្ពុជា រក្សាបាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×