Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា សិរី​៖ ប្រាក់ចំណូល​ពី​ការលក់​គំនូ​របស់​លោកស្រី​ទាំងអស់ នឹងត្រូវ​បរិច្ចាគ​ទៅ​មូលនិធិ​កុមារ​

spot_img

​ភ្នំពេញ​៖ លោកស្រី ជា សិរី អគ្គនាយក​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ស្រី​ថា ប្រាក់ចំណូល​ដែល​បាន​ពី​ការលក់​រូបគំនូរ​បស់​លោកស្រី​ទាំងអស់ នឹង​បរិច្ចាគ​ទៅ​មូលនិធិ​រក្សា​កុមារ​។

​លោកស្រី​ថ្លែងថា​៖ «​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​បាន​ពី​ការលក់​រូបគំនូរ​បស់​ខ្ញុំ បាន​បរិច្ចាគ​ទាំងអស់​ទៅ​មូលនិធិ​រក្សា​កុមារ ។ ក្នុងនោះ ១០ ០០០​ដុល្លារ ត្រូវបាន​បរិច្ចាគ ទៅ​ឲ្យ​មន្ទីរពេទ្យ​នគរ​ទេព ដែល​នឹង​យកប្រាក់​នេះ​ឧបត្ថម្ភ​ស្ត្រី​ក្រីក្រ ដើម្បី ពិនិត្យ​និង​ព្យាបាល​សុខភាព​ទាន់ពេលវេលា​។​»

​ថ្មីៗ​នេះ​មូលនិធិ​រក្សា​កុមារ ក៏បាន​បរិច្ចាគ​ទៅ​សាលា ឌេ​វណា សម្រាប់​កុមារ​ពិការភ្នែក នៅ​ប្រទេស ឥណ្ឌា​។ សាលា​នេះ​បាន​សន្យា​ទទួល​កូនសិស្ស​ខ្មែរ​ដែលមាន​បំណង​រៀន​ថ្នាក់​វិទ្យាល័យ និង​ផ្តល់​កន្លែង​ស្នាក់នៅ នឹង​ហូបចុក​ដោយ​ឥតគិតថ្លៃ​។

​លោកស្រី​ថា បើ​មាន​សិស្ស​ចាប់អារម្មណ៍​សូម​ទាក់ទង តាម messenger របស់ មូ​និ​ធិ​យើងខ្ញុំ​។ សូម​បញ្ចា​ក់ថា មូលនិធិ​រក្សា​កុមារ មិន​អនុវត្ត​គម្រោង​ដោយ​ខ្លួនឯង​ផ្ទាល់​ទេ​។ យើង​សហការ​ជាមួយ​ដៃគូរ​ដែលមាន​បទពិសោធ ដោយ​ផ្តល់​ថវិកា និង​ជំនួយ​ទំនាក់ទំនង​ផ្សេងទៀត​៕
​ដោយ​៖CEN​

spot_img
×