Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័ត​ឱ្យ​ក្រុមហ៊ុន​ចំនួន ៥ មាន​គម្រោង​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង ២០​លាន​ដុល្លារ​អាមេរិក

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៥ ដូចខាងក្រោម​នេះ​៖

១- “LIAN FENG SHOES MATERIAL CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង កាបូប និង​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​រោង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩១​កន្លែង​។​

២- “G4TEC PROPERTY & INVESTMENT CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រោមដៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៧៩​កន្លែង​។​

៣- “ZHONG BAO (CAMBODIA) FOOD SCIENCE & TECHNOLOGY CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វាល​ធំ (​ទី​៦) ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២១៦​កន្លែង​។​

៤- “MING YUNG HUNG ENTERPRISE (CAMBODIA) CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង គ្រឿង​បង្គុំ​អំពូល​ភ្លើង ខ្សែភ្លើង និង​ផលិតផល​ពី​ប្លា​ស្ទីក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥០៤​កន្លែង​។​

៥-“GAO LONG JIANG PLASTIC PIPE CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទីប​ជ័រ និង​ទុយោ​ជ័រ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២១ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៧,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៧៩​កន្លែង​៕
​ដោយ​៖CEN


spot_img
×